ការយកពន្ធកាន់តែថ្លៃលើហាងលក់គ្រឿងស្រវឹងអាចកាត់បន្ថយហិង្សាពេលរាត្រី
ការសិក្សា ដ៏លម្អិតមួយស្តីពីការសេពគ្រឿងស្រវឹងនៅក្នុងប្រទេសអូស្ត្រាលី បានផ្តល់ជាអនុសាសន៍ថា ហាងលក់គ្រឿងស្រវឹងគួរតែបង់ពន្ធថ្លៃឲ្យបានច្រើនជាងពេល បច្ចុប្បន្ននេះដើម្បីយកថវិកាបានពីការបង់ពន្ធនេះទៅដោះស្រាយ អំពើហិង្សាដែលកើតមានឡើងនៅពេលរាត្រីបង្កឡើងដោយសារការប្រើ ប្រាស់គ្រឿងស្រវឹង។
មូលនិធិ ស្រាវជ្រាវការ ពង្រឹងការអនុវត្តច្បាប់គ្រឿងញៀនបានផ្តល់ថវិកាសម្រាប់ធ្វើការ ស្រាវជ្រាវលើអ្នកចូលលេងក្លឹបកំសាន្តជិត ៧០០០ នាក់ នៅទីក្រុងស៊ីដនីយ៍, មែលប៊ិន, Geelong, Perth និង Wollongong។
មេ ដឹកនាំក្រុមស្រាវជ្រាវលោកសាស្ត្រាចារ្យ Peter Miller បានមានប្រសាសន៍ថា អ្នកចូលរួមជាង ៨០%នៅក្នុងទីក្រុង Geelong និងទីក្រុងPerth បានសេពគ្រឿងស្រវឹងមុននឹងបន្តដំណើរទៅក្លឹបកំសាន្តដើម្បីសន្សំ ថវិកាកុំឲ្យចាយច្រើនពេកពេលទៅដល់ក្លឹបកម្សាន្ដ។
លោក បានបន្តទៀតថា ការសេពគ្រឿងស្រវឹងជាមុនបែបបនេះ ធ្វើឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងនៅក្លឹបកំសាន្តកាន់តែមាន បរិមាណច្រើនថែមទៀត ហើយអ្នកសេពគ្រឿងស្រវឹងមានអាកប្បកិរិយាកាន់តែគ្រោះថ្នាក់៕ (Radio Australia)