លោកស្រី Hillary Clinton គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា
លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសជាសាធារណៈនូវការគាំទ្ររបស់លោកស្រីសម្រាប់ការរៀប អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយលោកស្រីមានប្រសាសន៍ថាលោកស្រីមានជំនឿលើបញ្ហានេះជាលក្ខណៈ ផ្ទាល់ខ្លួន ក៏ដូចជាផ្នែកលើទស្សនៈផ្លូវច្បាប់។
អ្នក សង្កេតការណ៍មួយចំនួន និយាយថាការប្រកាសរបស់លោកស្រី Clinton អាចជះឥទ្ធិពលលើយុទ្ធនាការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ ការបោះឆ្នោតនៅឆ្នាំ ២០១៦ខាងមុខ ក្នុងខណៈដែលមន្រ្តីសំខាន់ៗមួយចំនួនផ្សេងទៀតមកពីគណបក្ស ប្រជាធិបតេយ្យបានសម្តែងនូវការគាំទ្រលើអាពាហ៍ពិពាហ៍ភេទដូចគ្នា រួចមកហើយ។
លោកស្រី Clinton បានប្រើនូវរូបភាពវីដេអូតាមប្រព័ន្ធអិនធឺនែតដើម្បីប្រកាសពីការ ជឿជាក់របស់លោកស្រីថា ការរៀបអាពាហ៍ពិពាហ៍គឺជាមូលដ្ឋានកសាងសង្គមដ៏សំខាន់មួយដែលគួរតែ មានសម្រាប់មនុស្សគ្រប់រូប៕(Radio Australia)