កូរ៉េខាងជើងផ្ដាច់ឈប់ប្រើបណ្ដាញទាក់ទងគ្រាអាសន្នដើម្បីដោះស្រាយទំនាស់នៅជ្រោយកូរ៉េ
នៅគ្រាដែលទំនាស់កាន់តែមានភាព តានតឹងឡើង នៅជ្រោយកូរ៉េ ក្រុងព្យុងយ៉ាងបានផ្ដាច់ឈប់ប្រើបណ្ដាញទាក់ទងគ្រាអាសន្ន ជាមួយនឹងកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងហាក់បានផ្ដាច់បណ្ដាញទាក់ទងគ្រាអាសន្នដែលបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានៃការវិវឌ្ឍភ្លាមៗណាមួយដែលកើតមានឡើងនៅតាម តំបន់ហាមកិច្ចប្រតិបត្តិការយោធា។
ក្រុងព្យុងយ៉ាង បានព្រមានកាលពីអាទិត្យមុនថា ខ្លួននឹងមិនគោរពតទៀតឡើយនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលបានផ្អាកសង្រ្គាមរវាងកូរ៉េទាំងពីរ តាំង ពីឆ្នាំ១៩៥៣មក។
កូរ៉េខាងជើង ក៏បានគំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរផងដែរទៅលើក្រុង សេអ៊ូល និងសហរដ្ឋអាម៉េរិក ដើម្បីជាការឆ្លើយតបទៅនឹងការរឹតបន្ដឹងទណ្ឌ កម្មរបស់អង្គការសហប្រជា ជាតិមកលើកូរ៉េខាងជើង៕ (Radio Australia)