នៅ​ឆ្នាំ​២០១៣​ អាត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ១៩​ភាគ​រយ ​

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាត បូកសរុបការងារក្រសួងព័ត៌មាន នៅថ្ងៃពុធ ទី២៧ ​កុម្ភៈ ​២០១៣ ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បានមានប្រសាសន៍ថា «អាត្រា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេសកម្ពុជា បាន​ធ្លាក់​ចុះ​ពី ២២,៩ ភាគរយ ក្នុងឆ្នាំ២០០៩ ធ្លាក់មកនៅរង្វង់ ២០​ភាគ​រយ នៅ​ឆ្នាំ​២០១២ ហើយរំពឹថា នឹង​ចុះ​មក​ត្រឹម ១៩ភាគរយ នៅឆ្នាំ២០១៣»។

លោករដ្ឋមន្រ្តី បានបន្ត​​ថា ឆ្លងតាមរយៈលទ្ធផលដ៏ល្អនេះ កម្ពុជាបានវាយតម្លៃថា ជា​ប្រទេស​ស្ថិត ក្នុង ចំណាត់ថ្នាក់ទី១៥ ដែល​ទទួល​បាន​កំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល ១០​ចុង​ក្រោយ និង ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​បាន​សម្រេចបានគោលដៅ អភិវឌ្ឍន៍សហវត្សរ៍ ហើយក៏ជាប្រទេសដែលមានចំណាត់ថ្នាក់ល្អប្រសើរ ក្នុង​ការ​កែល​ម្អ​សូច​នាករ ផ្នែក សង្គមកិច្ចផងដែរ។

ជាមួយ​ដែរ ក្រសួង ព័ត៌មាន ​បានដាក់ចេញនូវគោលនយោបាយអាទិភាព ​បន្ថែម ទាក់ទង នឹង​ការ​ពង្រឹងវិសាលភាព និងគុណភាព នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយផងដែរ ដោយ​ពង្រីក​​​វិសាលភាព និង​ប្រសិទ្ធ​ភាព​នៃសេវាផ្សព្វផ្សាយផ្តល់ព័ត៌មាន ការអប់រំ និងការកំសាន្ត ប្រកបដោយ គុណ​ភាព និងសមធម៌ ជូនពលរដ្ឋទូទំាងប្រទេសឲ្យបាន ៨៥ភាគរយ ដល់ ៩៥ភាគរយ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយ ជាប្រព័ន្ធមួយដែលមានសារៈសំខាន់ ក្នុងចែកចាយព័ត៌មាន ជូនប្រជាជន នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា ​ក៏​ដូច​ជាពិភពលោកទំាងមូល ឲ្យទំាងអស់គ្នាបានដឹងពីបញ្ហា ដែលកំពុងតែកើតមាន ឡើងក្នុងសង្គមបច្ចុប្បន្ន៕

ពិធីបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១២ និងលើកទិសដៅការងារ ឆ្នាំ ២០១៣ ដែលធ្វើឡើងនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២៧ កុម្ភៈ ២០១៣ លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ​
ពិធីបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១២ និងលើកទិសដៅការងារ ឆ្នាំ ២០១៣ ដែលធ្វើឡើងនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃពុធ ទី២៧ កុម្ភៈ ២០១៣ លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ​

Related Articles

Back to top button
Close
Close