ស្លាប់ ៨ នាក់ និង រង​របួស​ធ្ងន់​ស្រាល​ ២៥​ នាក់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី ​២៦​ កុម្ភៈ​

ភ្នំពេញ ​ ៖​ យោង​តាម​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៣​បាន​កើត​ឡើង​ ១៦​លើក​ (​យប់ ៥​លើក​), បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៨​នាក់ (​ប្រុស​), ​របួសធ្ងន់ ​១៥​នាក់​ (​ស្រី ម្នាក់​), របួសស្រាល ១០​ (​ស្រី​០២​នាក់​) សរុប​២៥​នាក់។

ប្រភព​ដដែល​បន្ត​ថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៥​គ្រឿង​, រថយន្ត​ធុន​តូច ០៧​គ្រឿង​, រថយន្ត ​ធុន​ធំ ០២​គ្រឿង និង ថ្មើរជើង ម្នាក់។

ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាល​មកពី​អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់ ៧​លើក​, មិន​គោរព​សិទ្ធិ ៣​លើក​, ប្រជែង គ្រោះថ្នាក់ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ក្នុង​នោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ១១ (​យប់ ៤​នាក់​) និង កត្តា​ផ្សេងៗ ៤​លើក៕

index

Related Articles

Back to top button
Close
Close