ផ្ទុះ​កំប៉ុង​ហ្គាស​តូចៗ ​របួស ​កម្ម​ការិនី ​កាត់​ដេរ​ ៩​នាក់​​

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២៥ ខែកុម្ភៈ ​ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កម្មការិនី​នៅ​រោង​ចក្រកាត់ដេរ បានរងរបួស រលាកនៅលើដងខ្លួននិងផ្ទៃមុខ បន្ទាប់ពីពួកគេបានរង របួសគ្រោះថ្នាក់ដោយ សារតែផ្ទុះកំប៉ុងហ្គាសតូចៗ ពី៥​ទៅ៦កំប៉ុង ​ខណៈ​ដែលពួកគេ កំពុងដាំបាយ។

បន្ទាប់ពីមានករណីផ្ទុះកំប៉ុងហ្គាស សង្ស័យ បណ្ដាលមកពីកំប៉ុងហ្គាសទាំងនោះ ចាស់ៗ កម្លាំង​សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រួម​និង​ក្រុម​ជួយសង្រ្គោះ៧១១ របស់អង្គភាព ង៧០ បាន​ជួយ​ដឹក​ជនរងគ្រោះទាំង៩នាក់ បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរង គ្រោះទាំងនោះ មិនទាន់ត្រូវបានបញ្ជាក់ពី សមត្ថ​កិច្ច​នៅ​ឡើយទេ៕ ហេង នាង​

1nak-418nak-416

 

Related Articles

Back to top button
Close
Close