ទៅ​ឃាត់​ប្ដី​ប្រ​ពន្ធ​គេ​កុំ ​ឲ្យ​ឈ្លោះ​គ្នា​ត្រូវ​បុរស​ជា​ប្ដី​កាប់​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​ល្ងាច​ថ្ងៃ​ទី​០៩ ខែមេសា ​នៅ​ចំណុច​ផ្ទះ​លេខ​២៣​​ក្រុម​ទី​៧ សង្កាត់​បឹង​សាឡាង ខណ្ឌ ទួលគោក បុរស​ម្នាក់​​ ​​ត្រូវ​បុរស​ម្នាក់​ផ្សេងទៀត​កាប់​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​​នៅ​ម​ន្ទី​ពេទ្យ​ ​

បុរ​សរង​គ្រោះ​ខាងលើ​មានឈ្មោះ​ចាន់ ស៊ី​ណាក់ អាយុ​២៤​ឆ្នាំ មាន​បុ​របរ​ជា​អ្នក​បើកឡាន​ឈ្នួល និង​មាន​ទីលំនៅ​ផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ​។​

ឈ្មោះ​ចាន់ ស៊ី​​ណាក់ ត្រូវ​ឈ្មោះ​កុល ហៅ​អា​គោ​កាប់​និង​ដាវ​សា​ម៉ូ​រៃ​ជាច្រើន​កន្លែង​ខណៈ​ដែល​ឈ្មោះ​ចាន់ ស៊ី​ណា​ក់​ទៅ​ឃាត់​ឈ្មោះ​គោ​កុំ​ឲ្យ​ទាស់ទែង​និង​ប្រើ​អំពើ​ហិង្សា​លើ​ ប្រពន្ធ​។​ ​

ក្រោយ​កើតហេតុ​បុរ​សរង​គ្រោះ​ត្រូវប​​ញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែ​កឯ​ឈ្មោះ​គោ​បាន​រត់​គេច​ខ្លួនបាត់​៕ ហេង នាង

art30.1

Related Articles

Back to top button
Close
Close