អគ្គិភ័យ​ឆាប​ឆេះ ​រោង​ចក្រ​កាត់​ដេរ​ នៅ​ចាក់​អង្រែ​

ភ្នំ​ពេញ៖ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ អគ្គិភ័យមួយ បានធ្វើឱ្យរោងចក្រ កាត់​ដេរ យូអេសអេ ហូលីហ្វៀល ដែលសិ្ថតនៅ សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ ​ឆាបឆេះ មួយភ្លេត ​ ហើយក៏បានរលត់ទៅវិញ ក្រោយពេល ដែលរថយន្ត ពន្លត់អគ្គិភ័យ បានទៅដល់មួយសន្ទុះ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យមួយចំអិនកំពឹសនេះ បាន​បង្កឡើង ដោយជាងផ្សារដំបូល រោងចក្រ មិនប្រយ័ត្ន ធ្វើឱ្យកម្ទេចភ្លើង ធ្លាក់ចុះមកក្រោម ត្រូ​វ​ជា​មួយ​នឹងពូក បណ្តាលឱ្យ ឆេះឡើងភ្លាមៗ ផ្អើលដល់កម្មករ កម្មការិនី រោងចក្រតែម្តង ។

នៅ​ក្នុង​ហេតុ​ការណ៍អគ្គិភ័យឆាបឆេះ មួយភ្លេតនេះ​ ​មាន​​រថយន្តពន្លត់អគ្គិភ័យចំនួន៤ បានទៅដល់ និងបាញ់ពន្លត់អស់តែ មួយ​គ្រឿង​ប៉ុណ្ណោះ​ ភ្លើង​ក៏​រលត់​តែម្តង។ អគ្គិភ័យនេះ មិនបណ្តាល ឱ្យកម្មករ កម្មការិនី ណាម្នាក់រងរបួសនោះទេ ៕ ហេង នាង​

54

Related Articles

Back to top button
Close
Close