យុវ​ជន​ម្នាក់​ត្រូវ​រថ​យន្ត​បុក​ ហើយ​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​

Cambodia News

ភ្នំពេញ៖ កាល​ពី​យប់​ថ្ងៃទី ១៩ ខែឧសភា វេលាស​ម៉ោង ២២ និង ៤០នាទី​ យុវជន​ម្នាក់ខណៈកំ​ពុង​ជិះ​​ម៉ូតូ​​ ក៏ត្រូវ​រថយន្ត​មួយគ្រឿង ដែល​បើក​បរ​ដោយ​ស្ត្រី​ម្នាក់ ក្នុង​ល្បឿន​​លឿន ជ្រុល​បុក​ពេញទំហឹង ហើយ​ កិន​បែកក្បាល​ស្លាប់​​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា យុវជន​ដែល​ស្លាប់​ខាងលើនេះ មានឈ្មោះ អ៊ា​ន រ៉ាត់ អាយុ ២៣ ឆ្នាំមាន​ស្រុកកំណើត ភូមិ​ក្រសាំង​ក​ន្ទ្រែ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​រថយន្ត​តា​កូ​ម៉ា​នោះ ពាក់​ស្លាក​លេខ ក្រចេះ 2A 0383 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។

សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​អូស​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក​សាកសព យុវជន​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ហេង នាង​

Cam1Cam2

Related Articles

Back to top button
Close
Close