​តំណាងរាស្ត្រ​​គណបក្ស​សមរ​ង្ស៊ីប៉ះរថ​យន្តគ្នា​​តិច​​តួច​​ដក​​កាំ​​ភ្លើង​​បាញ់​​គំរាម​​

ភ្នំ​ពេញ៖ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី ​យប់​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ​​បុរស​ម្នាក់​ ត្រូវ​គេ​ស្គាល់​ថា​ជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សមរ​ង្ស៊ី​មណ្ឌល​​ កំពង់ចាម ​ បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើមួយ​គ្រាប់​ គំរាម​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​គ្រាន់តែ​រឿង​បើករថយន្ត​ប៉ះ​គ្នា​ នៅ​មុខ​ហាង​លក់​បាយ​និង​កាហ្វេ​យីហោ​ ម៉ា​ន់​លី​ ស្ថិត​ក្នុង​ ភូមិ​រោងចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

បុរស ​ជា​ តំណាងរាស្ត្រ​គណបក្ស​សមរ​ង្ស៊ី​មានឈ្មោះ​នួន​ វុ​ទ្ធី​ អាយុ​៤០​ឆ្នាំ​ ស្នាក់​នៅ​ក្រុម​ទី​៤​ ភូមិ​រោងចក្រ​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ ពាក់​ស្លាក​លេខ​ រដ្ឋសភា​៤​ ២.០៩៥​។​ រីឯ​ជន​រង​គ្រោះ​ ឈ្មោះ​ហុ​ក​ សុ​ផាត​ អាយុ​៣៥​ឆ្នាំ​ ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​ ស្នាក់​ម្តុំ​លូ​៥​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ បើករថយន្ត​ម៉ាក​អា​ទូ​ស​២​នាក់​កូនប្រុស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-2171​។​

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​​ បាន​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៩៨៦​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ រីឯ​រថយន្ត​របស់​តំណាង​រាស្ត្រ​គណបក្ស​សមរ​ង្ស៊ី​បើករថយន្ត​បញ្ច្រាសទិស​ គ្នា​ពី​លិចទៅ​កើត​។​ ជន​រង​គ្រោះ​បន្ត​ថា​ រថយន្ត​មិនដឹង​ជា​ប៉ះ​គ្នា​ពី​កន្លែង​ណា​ រថយន្ត​របស់​លោក​តំណាងរាស្ត្រ​ក៏​ បើក​តាម​ពីក្រោយ​រហូត​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​២៨​គ្រួសារ​ ក៏​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ បណ្ដាល​​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​តែ​ម្តង​។​

ភ្លាមៗនោះ ​ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​នាំ​ខ្លួន​ភាគី​ទាំង​២​នាក់​ទៅ​ អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាក​សួរ​ ដោយ​អ្នកតំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ជា​ តំណាង​រាស្ត្រ​សមត្ថកិច្ច​ក៏​មិន​បាន​ឃាត់ខ្លួន​នោះ​ដែរ​ ហើយ​ភាគី​ ទាំង​២​បាន​បញ្ចប់រឿង​ភ្លាមៗ​បន្ទាប់​ពី​កើត​ហេតុ​ផង​ដែរ​៕​ ហេង នាង​

S3189

sokla026-17-2-13

sokla027-17-2-13

Related Articles

Back to top button
Close
Close