បុរស​ម្នាក់​ស្លាប់​ និង​ ២​នាក់​ទៀត​របួ​ស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​ខឿន​ថ្នល់​

ភ្នំពេញ​៖កាលពី​វេលា​ម៉ោង ៣​និង​០០​នាទី​ទាបភ្លឺ ថ្ងៃទី​២៧ ខែ​មករា បុរស​ម្នា​ក់​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ដែល​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពួកគេ​បណ្ដាល​មានការ​ ភ័យ​ស្លន់ស្លោ​ពេក ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​ថ្នល់នៅ​ចំណុច​មុខ​សាលារៀន​បឋមសិក្សា​ព្រះ​នរោត្តម តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌ​ដូនពេញ​។

តាម​ប្រភព​ពត៌​មានបាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ ជនរងគ្រោះ​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-3481 ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ខណៈ​ពេល​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ពួកគេ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារតែ​ភ័យ​ពេក ក៏​ជ្រុល​ល្បឿន​ទៅ​បុក​ខឿន​ថ្នល់ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​នឹង​កន្លែង​ កើតហេតុ និង​២​នាក់​ទៀត​រង​របួស​បាក់​ដៃ​បាក់ជើង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​។ បុរស​រងគ្រោះ​ទាំង​៣​នាក់​ខាង​លើ​នេះ នៅ​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ​

​ក្រោយពេល​កើតហេតុ​សាកសព​ជនរងគ្រោះ​ត្រូវ​សាច់​ញ​តិ​នាំ​យក​ទៅ​លំនៅឋាន​ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ចុះ​មក​វាស់វែង​និង​ដកហូត​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ដើម្បី​ស្វែងរក​ក្រុម​ក្មេងស្ទាវ​ខូច​ទាំងនោះ​យក​ចាត់ការ​តាម​ ផ្លូវ​ច្បាប់​៕

ដោយ៖ ហេង នាង

1656_DSC060321656_DSC06042

Related Articles

Back to top button
Close
Close