សកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់ និងការជួបជុំលក្ខណៈឯកជន ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃថែមទៀត

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-២៨ ខែតុលា ឆ្នាំ២០២១។

យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ៕

Related Articles

Back to top button
Close
Close