ការធ្វើបាតុកម្មនៅប៉ាគីស្ថានសម្រេចបានកិច្ចព្រមព្រៀងមួយហើយ
បព្វជិតអ៊ិស្លាម លោកTahir-ul Qadri និយាយប្រាប់បាតុកររបស់លោកថា លោកសម្រេចបានកិច្ចព្រមព្រៀងមួយហើយជាមួយនឹងរដ្ឋាភិបាល ដែលនឹងនាំឲ្យមានការបោះឆ្នោតនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ។ ដូច្នេះបាតុករ ទាំងអស់អាចវិលត្រឡប់ទៅផ្ទះវិញបានហើយ។
កាលពីគ្រាមុននេះ ប៉ូលិសប៉ាគីស្ថានបានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែក ហ្វូងបាតុករដែលលីមឈូសសព។ បាតុករទាំងនេះមិនព្រមបញ្ចុះសពមនុស្ស ១៤នាក់ដែលគេចោទថាបានស្លាប់នៅក្នុងវាយឆ្មក់របស់កងកម្លាំង សន្ដិសុខ។
កិច្ចប្រតិបត្ដិការមុនពេលជិតភ្លឺមួយបានប្រព្រឹត្ត ទៅអស់ពេលប្រហែលជា ១៣ម៉ោង ក្រោយពីមនុស្សប្រមាណជា ៣០០នាក់ បានធ្វើបាតុកម្មអង្គុយនៅខាង ក្រៅវិមានរដ្ឋាភិបាល នៅក្នុងក្រុង Peshawar ដោយមានសាកសពជនដែលបានស្លាប់នៅក្នុងវាយឆ្មក់ពីកងសន្តិសុខកាលពីថ្ងៃអង្គារកន្លងទៅនេះ។
បាតុករទាំងនោះបានទម្លាក់កំហុសទៅលើ កងកម្លាំងសន្តិសុខចំពោះបាត់បង់ ជីវិតមនុស្សទាំងនេះ ហើយមិនព្រមបញ្ចុះសពទាំងនោះឡើយ ដរាបណាពុំមានការរកយុត្តិធម៌ឲ្យជនរងគ្រោះ។
ប៉ូលិសនិយាយថា ក្រោយពីពួកគេបានបំបែកហ្វូងបាតុករបានហើយនោះ គេបានយកសាកសពទាំងនោះទៅកាន់ទីប្រជុំជន Bara នៅក្នុងសង្កាត់មួយរបស់ក្រុមកុលសម្ពន្ធ Khyber ហើយបានប្រគល់សាកសពទាំងនោះទៅមន្រ្តីមូលដ្ឋានឲ្យធ្វើការបញ្ចុះ៕ (Radio Australia)