ជប៉ុន និងកូរ៉េខាងត្បូងសុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.បដាក់ទណ្ឌកម្មកូរ៉េខាងជើង
ជប៉ុននិងកូរ៉េខាងត្បូងសុំឲ្យ ក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.បចាត់វិធានការដាក់ទណ្ឌកម្មកូរ៉េខាងជើង ចំពោះការបាញ់រ៉ុកកែតចម្ងាយឆ្ងាយកាលពីខែធ្នូឆ្នាំមុន នេះ។
លោក Shinsuke Sugiyama បេសកជនកំពូលផ្នែកនុយក្លេអ៊ែររបស់ជប៉ុនបាននិយាយប្រាប់អ្នកយក ព័ត៌មានទាំងឡាយ ក្រោយពីការពិភាក្សានៅក្រុងសេអ៊ូល ជាមួយនឹងលោក លឹម សុងណាំដែលជាសមភាគីកូរ៉េខាងត្បូង។
លោក បានឲ្យដឹងថា ប្រទេសទាំងពីរបានឯកភាពថា ក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.បត្រូវតែចាត់វិធានការសមស្រប ជំនួសឲ្យសហគមន៍អន្ដរជាតិទាំងមូល៕ (Radio Australia)