ចិនបង្កើនជំនួយដល់អាហ្វ្រិក

លោកហ៊ូ ជីនតាវ ទទួលស្វាគមន៍ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ក្នុងពេលបើកសន្និសីទចិន-អាហ្វ្រិក នៅប៉េកាំង ថ្ងៃទី១៩ កក្កដា ២០១២

លោក ហ៊ូ ជីនតាវ ទទួលស្វាគមន៍ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ក្នុងពេលបើកសន្និសីទចិន-អាហ្វ្រិក នៅប៉េកាំង ថ្ងៃទី១៩ កក្កដា ២០១២

REUTERS/Andy Wongl

សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៥រវាងចិននិងអាហ្វ្រិក បានផ្តើមឡើង នៅថ្ងៃព្រហស្បតិ៍ទី១៩កក្កដានេះ នៅទីក្រុងប៉េកាំងក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីចិន។ នៅក្នុងឱកាសសន្និសីទនេះ ដែលចូលរួមដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រធានាធិបតីបេណាំង (Bénin) ប្រធានសហភាពអាហ្វ្រិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ៊ូ ជីនតាវបានប្រកាសបង្កើនទ្វេដងប្រាក់កម្ចីរបស់ចិនដល់ហ្វ្រិក។

ប្រាក់កម្ចីរបស់ចិនដល់អាហ្វ្រិក នឹងកើនទ្វេដងចាប់ពីពេលនេះតទៅ កើនដល់ ២០ ០០០ លានដុល្លារ។ នេះជាការបញ្ជាក់អះអាងរបស់លោកប្រធានាធីបតីចិន ហ៊ូ ជីនតាវ (Hu Jintao) នាឱកាសសន្និសីទចិន-អាហ្វ្រិកលើកទី៥ដែលបានផ្តើមឡើងនៅទីក្រុង ប៉េកាំង នៅថ្ងៃព្រហស្បតិ៍ទី១៩កក្កដានេះ។ សន្និសីទនេះប្រព្រឹត្តទៅបីឆ្នាំម្តង ហើយកាលពីឆ្នាំ២០០៩ នាឱកាសសន្និសីទចិន-អាហ្វ្រិកនៅ Charm el-Cheikh ប្រទេសអេហ្ស៊ីប ចិនបានប្រកាសបង្កើនប្រាក់កម្ចីឱ្យគ្រប់ ១០ ០០០លានដុល្លារដល់ទ្វីបអាហ្វ្រិក។

សេចក្តីសម្រេចចិត្តនេះរបស់លោកហ៊ូ ជីនតាវ ស្តែងឱ្យឃើញនូវមហិច្ឆតាកាន់តែធំរបស់ចិន ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួននៅអាហ្វ្រិក។ គោលដៅចំបងរបស់ចិន គឺប្រមូលទិញសម្បត្តិធម្មជាតិរបស់អាហ្វ្រិក ជាពិសេសប្រេងកាត យកមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួន។

បន្ថែមពីលើនេះ លោកប្រធានាធិបតីហ៊ូ ជីនតាវក៏បានថ្លែងឱ្យដឹងដែរថា ប្រទេសចិននឹងបង្កើនជំនួយដល់អាហ្វ្រិក នៅលើវិស័យអប់រំ និងសុខាភិបាល។ នៅក្នុងន័យនេះ លោកប្រមុខរដ្ឋចិនបានសន្យាថា នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអាហ្វ្រិកចំនួន១៨ ០០០នាក់ ហើយថានឹងបញ្ជូនបុគ្គលិកពេទ្យចិនចំនួន៣០ ០០០នាក់ទៅកាន់អាហ្វ្រិកចាប់ពីពេល
នេះតទៅ។

សូមជម្រាបថា ការផ្តោះប្តូរពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកគិតជាទឹកប្រាក់ មានរហូតដល់ទៅ១៦ ៦៣០០លានដុល្លារនៅឆ្នាំ២០១១។ ដោយឡែក វិនិយោគរបស់ចិននៅអាហ្វ្រិកគិតជាទឹកប្រាក់ មានរហូតដល់ទៅ១ ៤៧០០លានដុល្លារនៅឆ្នាំ២០១១ ហើយក្រុមហ៊ុនចិនចំនួនយ៉ាងតិច២ ០០០កំពុងតែរកស៊ីនៅក្នុងទ្វីបអាហ្វ្រិក៕ (RFI)

Related Articles

Back to top button
Close
Close