ជន​សង្ស័យ ​៤​នាក់​ត្រូវ​សម្ថ​កិច្ច​ឃាត់​ខ្លួន​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង៣ និង​៣០​នាទី ទៀ​ប​ភ្លឺ​ថ្ងៃទី​២ ខែ​មករា លោក​ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្រ្កាប​ទី​តាំង​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ។

លោកអធិការខណ្ឌសែនសុខ​បានឲ្យ​ដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនជន​សង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​ ៤នាក់ ក្នុង​នោះ​ស្រី៣នាក់ ប្រុសម្នាក់ រួមមានឈ្មោះ ១ ស្រីមុំ អាយុ១៤ឆ្នាំ, ២ ទូច ម៉ី អាយុ២៣ឆ្នាំ មុខកម្មការិនីកាត់ដេរ, ៣ សេង ចាន់ធួន អាយុ១៧ឆ្នាំ មុខរបរ​កម្មការិនីកាត់ដេរ និង៤ ញឹក ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ​។ ក្នុងនោះ​ដកហូត​​បានថ្នាំញៀន៥កញ្ចប់ កញ្ចប់ធំ២ កញ្ចប់តូច៣ និងឧករណ៍ជក់មួយចំនួន ។

ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងរឹងអូស ត្រូវ​បានបញ្ជូនទៅរក្សាទុក​នៅអធិការដ្ឋាន​ខណ្ឌ​សែន សុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ ហេង នាង​

that-0017

that-0016

 

 

Related Articles

Back to top button
Close
Close