ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវ ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មិថុនា ២០១៧) ៖ ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់បាន ឈឺពោះសម្រាលកូនតាមផ្លូវកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានពលរដ្ឋជិតខាងជួយ និងហៅរករថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
ស្រ្តី អភ័ព្វ ឈ្មោះ អ៊ន ចិន្តា អាយុ ២៨ឆ្នាំ បានឲ្យដឹងថា នាងលង់ស្នេហ៍ជាមួយបុរសជាកម្មករសំណង់ម្នាក់ដោយមិនបានរៀបការពេញច្បាប់រហូតពពោះមានទម្ងន់ ៣ខែក៏ត្រូវប្តីហេងស៊យម្នាក់នេះរត់ចោលបាត់ ទុកឱ្យនាងពពោះរហូតដល់គ្រប់ខែសម្រាលកូនលើឥដ្ឋតែម្នាក់ឯង ។
មុនពេលកើតហេតុ ខណៈដែលស្រី្តអភ័ព្វរស់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយ គាប់ជួនកម្មករ កម្មការិនីចេញពីធ្វើការនៅរោងចក្រឃើញនាងកំពុងស្រែកថ្ងូរឈឺពោះសម្រាលកូនគ្មានលុយកាក់មួយរៀលនិងបានបែកទឹកភ្លោះហើយនោះ ក៏នាំគ្នាជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
ប៉ុន្តែ នៅពេលដែលរថយន្តសង្គ្រោះមិនទាន់ ទៅដល់ស្រួលបួលផង នាងក៏សម្រាលកូនលើ កម្រាលឥដ្ឋ បាន កូនស្រីមួយដ៏ទ្រលុកទ្រលន់បាត់ទៅហើយ៕