លោក Xi Jinping ប្រធានរដ្ឋចិនចាកចេញពីទីក្រុងប៉េកាំងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨
Cambodia News
នាព្រឹកថ្ងៃទី១២ ខែកញ្ញា លោកXi Jinping ប្រធានរដ្ឋចិនបានចាកចេញពីទីក្រុងប៉េកាំងធ្វើដំណើរទស្សនកិច្ចតាមយន្តហោះពិសេសទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ ដោយតបតាមការអញ្ជើញរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ សូមបញ្ជាក់ថា ប្រតិភូអមដំណើរទស្សកិច្ចរបស់លោក Xi Jinping រួមមាន៖ លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាដើម។


