ក្នុង​រយៈពេល២៤ម៉ោង ថៃ​មានអ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ រហូតដល់៤៧នាក់​

សារព័ត៌មាន​​ Cambodia News/

ថៃ (២៧ ឧសភា ២០២១) ៖ នៅ​​ថ្ងៃ​ទី​២៧ ខែឧសភា នេះ​ ​ក្រសួងសុខាភិបាល​ថៃ​បាន​រាយការណ៍​ថា​ ក្នុង​រយៈពេល២៤ម៉ោង​មាន​អ្នកស្លាប់​ថ្មី​ដោយសារ Covid-19 ចំនួន ៤៧ នាក់​ទៀត ​ដែលជា​កំណត់ត្រា​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ថ្មី​មួយទៀត​និង​ករណី​ឆ្លង​៣,៣២៣ករណី​។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

​ក្នុងចំណោម​ករណី​ឆ្ល​ថ​ថ្មី​ខាងលើ​គឺមាន ២.១០៤ ជា​ប្រជាជន​ទូទៅ​និង ១.២១៩ ករណី​ទៀត​នៅក្នុង​ពន្ធនាគារ​។ ទន្ទឹមនឹងនោះ​អ្នកជំងឺ​ចំនួន ២ ០៦៣​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​កាលពី​ថ្ងៃ​ពុធ ។​

​សូមជម្រាបថា ចាប់តាំងពី​ផ្ទុះឡើង​នូវ​ជំងឺ​រាតត្បាត Covid-19 ប្រទេស​ថៃ មាន​អ្នកស្លាប់​សរុប​៩២០ នាក់​និង​ករណី​ឆ្លង​មាន​ចំនួន ១៤១.២១៧ នាក់​៕\

 

 

Related Articles

Back to top button
Close
Close