ឯកឧត្តម ខៀវ កាញារីទ្ធ​ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ​ពីសកលវិទ្យាល័យ BODHISASTRA,FLORIDA,USA ​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបាន​​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ BODHISASTRA,FLORIDA,USA បន្ទាប់បាន ឯកឧត្តម បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជាមានត្រឹមតែបាតដៃទទេរ។

នៅ​ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ​បណ្ឌិត​កិត្តិយស នៅ​ទីស្តីការក្រសួងព័ត៌មាន លោក Assoc. Prof. Dr. CHANTARAT PAKAMAS ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA,FLORIDA,USA មានប្រសាសន៍​ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើអោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត ក៏ដូច​ជា​ប្រព័ន្ធផ្សព្វផ្សាយសង្គមផង​ដែរ​។

ជា​មួយ​គ្នា​នោះ​ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណត៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្តផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង មកអោយនាឱកាសនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ។ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ៕

 

Related Articles

Back to top button
Close
Close