នៅថ្ងៃ១៤ កុម្ភៈយុវវ័យមិនត្រូវប្រព្រឹត្តអំពើពុំគប្បីឡើយ
នៅថ្ងៃ១៤ កុម្ភៈ លោកស្រីស៊ីវ៉ាន់ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍អំពីការចាត់វិធានការរួមពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងអស់ដើម្បីទប់ស្កាត់និន្នាការរបស់ក្រុមយុវវ័យដែលយកថ្ងៃ១៤កុម្ភៈ បញ្ជាក់ពីក្តីស្រឡាញ់ដោយការរួមភេទ។
លោកស្រីបានបញ្ជាក់ថា សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺពលរដ្ឋកម្ពុជាទាំងអស់អាចបង្ហាញពីក្តីស្រឡាញ់ចំពោះឳពុកម្តាយ អ្នកមានគុណ បងម្អូន និងលោកគ្រូ អ្នកគ្រូបជាដើម។
ចំពោះការទប់ស្កាត់និន្នាការនេះ អភិបាលរាជធានីភ្នំពេញបានអំពាវនាវអោយក្រុមយុវវ័យភ្ញាក់រលឹកខ្លួនឯងដោយមិនត្រូវ ប្រព្រឹត្តអំពើពុំគប្បីនៅថ្ងៃ១៤កុម្ភៈនេះឡើយ។ ហើយនៅថ្ងៃនេះអាជ្ញាធរដែនដី សហការជាមួយម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ គឺមិនត្រូវទទួលការកក់បន្ទប់សម្រាប់អតិថិជនជាសិស្សានុសិស្សអាយុក្រោម ១៨ឆ្នាំ៕