បុរស​ម្នាក់​ជិះម៉ូ​តូ​ទៅ​បុក​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​០១ ​​មករា​ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​​ជិះ​ម៉ូតូ​លឿន​​​ជ្រុល​ទៅ​បុក​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ខាងកើត បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ផ្លោង​ធ្លាក់​ទៅ​ក្រោម​ស្ពាន​រង​របួស​ធ្ងន់​សន្លប់ បាត់ស្មារតី ​​ហេតុ​ការណ៍នេះ ​កើតឡើង​ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​មានជ័យ​។

ប្រភព​ព័ត​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ ឃើញ​បុរស​ម្នាក់​ឈ្មោះ ជា ជឿន អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-7339 ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ យ៉ាង​លឿន លុះ​ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ឈ្មោះ ជា ជឿន ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ខាងកើត យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ផ្លោង​ទៅ​ធ្លាក់​នៅ​ក្រោម​ស្ពាន​រង​របួស​ធ្ងន់​ សន្លប់​បាត់ស្មារតី​ភ្លាមៗ​តែ​ម្តង​។ ចំណែក​ម៉ូតូ​វិញ​នៅ​ជាប់​នៅ​នឹក​គល់​ស្ពាន រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​។

​ក្រោយពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាង​លើ​នេះ​ត្រូវ​បាន​រថយន្ត​សា​មុយ​ដឹក​ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សាទុក​នៅ ប៉ុស្តិ៍​ច្បារអំពៅ​ទី​១៕

​ដោយ៖ ហេង នាង​

1421_DSC00045

1421_DSC00038

Related Articles

Back to top button
Close
Close