សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា​ធ្វើទស្សន​កិច្ច​នៅ​ជប៉ុន

សម្តេចសង្ឃដាឡៃឡាម៉ា មេដឹកនាំសាសនាទីបេនឹងថ្លែងសុន្ទរកថា ទៅកាន់ សមាជិកសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃនៅប្រទេសនេះ។

ប្រទេសចិនបានរិះគន់ចំពោះសេចក្តីសម្រេចចិត្តរបស់ជប៉ុន ក្នុងការផ្តល់ទិដ្ឋាការ ឲ្យសម្តេចសង្ឃដាឡៃឡាម៉ាធ្វើ ទស្សនកិច្ចនៅជប៉ុនទោះបីជា រដ្ឋាភិ បាលជប៉ុនបានហាមមិនឲ្យព្រះអង្គមានទំនាក់ទំនងជា មួយមន្រ្តីណាម្នាក់ក៏ដោយ។

ប៉ុន្តែ ព្រះអង្គនឹងថ្លែងសុន្ទរកថា ទៅកាន់សមាជិករដ្ឋសភាជប៉ុននៅ សប្តាហ៍ ក្រោយ។សម្តេចសង្ឃដាឡៃឡាម៉ា  បានអំពាវនាវដល់ប្រទេសជប៉ុនឲ្យរក្សា ទំនាក់ទំនងល្អជាមួយប្រទេសចិន នៅបន្ទាប់ពីមានទំនាស់ដែនដីក្នុងសមុទ្ទចិនខាង ត្បូង៕ (Radio Australia)

Related Articles

Back to top button
Close
Close