អង្គការ​សហប្រជាជាតិ​​​និយាយ​អំពី​ការ​ប្រកាន់​រើសអើង​ទៅ​លើ​ស្រ្តី​

លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ  មានប្រសាសន៍ថា ការប្រកាន់រើសអើងទៅលើស្រ្តីធ្វើឲ្យ សេដ្ឋកិច្ចនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកខាតបង់ប្រាក់ជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ  និងរារាំងរំខានដល់ការធ្វើឲ្យប្រសើរ ឡើងនូវការបន្ថយភាពក្រីក្រនៅលើ ពិភពលោក។

មានប្រសាសន៍នៅឯការប្រជុំ អន្តរជាតិមួយនៅប្រទេសកូរ៉េខាងត្បូងស្តីអំពីថ្នាក់ដឹក នាំស្រ្តីវ័យក្មេង លោក បាន គីមូន ថ្លែងថា ការរើសអើងសមភេទ ឬ gender រារាំងដល់ការរីកចម្រើនសេដ្ឋកិច្ច។

លោកថា កង្វះខាតតំណាងស្រ្តីក្នុងជួររដ្ឋាភិបាល សេវាកម្មរដ្ឋការ និងផ្នែកឯកជនធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកខាតបង់ប្រាក់ ជិត៩០ពាន់ លានដុល្លារក្នុងមួយឆ្នាំក្នុងផ្នែកផលិតភាព។

លោក បាន គីមូន និយាយថា ស្រ្តីត្រូវការនូវការផ្តល់អំណាច ប្រសិនបើចង់សម្រេចគោលដៅអភិវឌ្ឍសហសវត្សរ៍ស្តី អំពី ការកាត់បន្ថយ ភាពក្រីក្រមិនហួសឆ្នាំ២០១៥៕ (Radio Australia)

Related Articles

Back to top button
Close
Close