បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ដោយ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​នឹង​រថ​យន្ត​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ​​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ ឡើង​រវាង​ម៉ូតូ​ណាយ​ហត​ នឹង​រថយន្ត​សាំំ​យ៉ុ​ង​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ កន្លែង​កើតហេតុ​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​ធី​ រស់នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពាក់អាវ​ស​ដៃខ្លី​ ស្លៀកខោ​ជើង​ អាយុប្រមាណ​ជា​៣០​ឆ្នាំ​ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ណាយ​ហត​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AC-6427​ បាន​បាត់បង់​ ជីវិត​បន្ទាប់​ពី​កើតហេតុ​។​ រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ណាយ​ហត​ បើកបរ​ក្នុង​ទិស​ ដៅ​ពី​លិចទៅ​កើត​ រីឯ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​ លិច​ លុះ​មក​ដល់​ចំណុច​ ម៉ូតូ​និង​រថយន្ត​ក៏​ប៉ះ​គ្នា​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​ស្លាប់​នៅ​ នឹង​កន្លែង​តែ​ម្ដង​។​

ក្រោយ​កើតហេតុ​ម៉ូតូ​និង​រថយន្ត​ត្រូវ ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ និង​អូស​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំណែក​សព​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​៕​ ហេង នាង​

sokla013

Related Articles

Back to top button
Close
Close