អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​លើ​អគ្គស្នងការដ្ឋាន​ប៉ូលីស​ចំ​កណ្តាល​បេះដូង​ទីក្រុងដាម៉ាស

នៅថ្ងៃអាទិត្យទី៧តុលាម្សិលមិញមានអំពើភេរវកម្មថ្មីវាយប្រហារលើអគ្គស្នង ការប៉ូលីសចំកណ្តាលបេះដូង ទីក្រុងដាម៉ាស។ អំពើភេរវកម្មរបៀបនេះបាននិង កំពុងបន្តកើតមានក្នុងប្រទេសស៊ីរី និងដែលជាស្នាដៃរបស់ក្រុមភេរវនិយមចំនួនពីរ ស្និទ្ធនឹងអង្គការអាល់កៃដា។ រីឯប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ជា ថ្មីម្តងទៀតនាចុងសប្តាហ៍នេះ ថាពួកគេមិនមែនជាអ្នកបញ្ជូនអាវុធធុនធ្ងន់ ទៅឲ្យក្រុមអ្នកប្រឆំាង នៅក្នុងប្រទេសស៊ីរីទេ។

អំពើភេរវកម្មបំផ្ទុះរថយន្តលើអគ្គស្នងការប៉ូលីសចំកណ្តាលបេះដូង ទីក្រុង ដាម៉ាសបានកើតមានឡើង២សប្តាហ៍ក្រោយពីមានអំពើភេរវកម្មអត្តឃាតប្រឆំាង នឹងសេនាធិការដ្ឋានយោធា។ នេះសបញ្ជាក់ឲ្យឃើញថា គ្មានស្ថានប័នយោធា និងសន្តិសុខណាមួយរបស់របបស៊ីរីបច្ចុប្បន្នអាចរួចផុតពីការ វាយប្រហាររបស់ពួក ឧទ្ទាមឡើយ។ ពួកឧទ្ទាមដែលមានគ្រប់មធ្យោបាយ ទំាងធនធានមនុស្ស និង ពស្តុភារដែលអនុញ្ញាតឲ្យពួកគេបើកការវាយប្រហារចំកណ្តាលបេះដូង ទីក្រុងដា ម៉ាស ពេលណា ក៏បាន មិនគិតយប់ ឬថ្ងៃទេ។

ឥទ្ធិពលនៃអំពើភេរវកម្មបំផ្ទុះរថយន្តលើអគ្គស្នងការប៉ូលីសក្នុងទីក្រុងដាម៉ាស កាលពីយប់ថ្ងៃអាទិត្យ បានលាន់ឮរហូតដល់រាប់សិបគីឡូម៉ែត្រ និងបណ្តាលឲ្យ ផ្ទុះបែកកញ្ចក់អាគារនៅព័ទ្ធជុំវិញ។ ប្រជាជនរស់ក្នុងតំបន់នោះបានរៀបរាប់ ថាអំពើភេរវកម្មបានបង្កឡើងដោយជនអត្តឃាតម្នាក់ដែលបានបើកឡានចូលទៅ ក្បែរអគ្គស្នងការប៉ូលីសរួចបានទាញបំផ្ទុះគ្រឿងផ្ទុះនៅក្នុងរថយន្តនោះ។ បន្ទាប់មក ក៏មានអន្តរាគមន៍បាញ់រះយ៉ាងគំហុគពីគ្នីគ្នាគេបន្ថែមទៀត។

ជាទូទៅ អំពើភេរវកម្មរបៀបនេះត្រូវបានចលនារណសិរ្យអាល់ណូស្រា ( Front al-Nosra ) និងចលនាប្រមូលផ្តុំសកម្មជនអ៊ីស្លាម ( Tajamo Ansar al-islam ) ប្រកាសទទួលស្គាល់ជាស្នាដៃរបស់ខ្លួន។គឺជាចលនាដែលស្និតនឹងអង្គការអាល់ កៃដា៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close