យុវ​ជន​ ២នាក់​ជិះ ​ម៉ូតូ​ឆក់​ទូរ​ស័ព្ទ​ពី​នារី​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់​បាន​

Cambodia News

ព័ត៌មាន​សន្ថិសុខ

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ​នារី​ម្នាក់​បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ ដោយសារ​ជិះ​ម៉ូតូ​ដេញចោរ​ពីរ​នាក់​ដែល​ជិះ​ឆក់​ទូរស័ព្ទដៃ បណ្តាល​ឲ្យ​ជ្រុល​ល្បឿន​ទៅបុក​ជា​មួយ​​រថយន្ត​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា រងរបួស​ជា​ទម្ងន់ នៅ​ចំណុច​មុខផ្ទះ​លេខ​២១​បេ ផ្លូវ​១៥៥ ក្រុមទី​២១ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យ​ជា​ចោរឆក់​ពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើនេះ ទី​១ ឈ្មោះ សុខ ចំរើន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ និង​ម្នាក់​​ឈ្មោះ ទិ​ត្យ ណា​រ៉ា អាយុ​១៩​ឆ្នាំ ​​ជា​និស្សិត។​​ ចំណែក​នារី​រងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើនេះ មិន​ទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​ក្រុមគ្រួសារ ​និង​សមត្ថកិច្ច​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​សូ​វៀត​ភ្លាមៗ​។

តាម​ចម្លើយសារភាព​របស់​យុវជន​ទាំងពីរ​នាក់​ខាងលើ​បាន​ឲ្យ​ដឹងថា មុន​ដំ​បូង​ពួក​គេ​បាន​​​ជិះ​ម៉ូតូ​ឃ្លី​ក ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1B-0558 ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ​(Iphone4) ពី​នារី​រងរ​គ្រោះ​ខាងលើ ដែល​ជិះ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-2794 នៅ​ចំណុច​ក្បែរ​ផ្សារ​ទួល​ទំពូង បាន​សម្រេច​​ហើយ ក៏​ជិះ​រត់តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​នារី​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ដេញ បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក KEA morning ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន 3743 ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល ហើយ​នារី​រងគ្រោះ​រងរបួស​ធ្ងន់ ចំណែក​ចោរ​ទាំងពីរ​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​ តាមច្បាប់​៕ ​ ​ ​ហេង នាង​

ជនសង្ស័យជាចោរឆក់ពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ។
ជនសង្ស័យជាចោរឆក់ពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ។

Related Articles

Back to top button
Close
Close