បើក​រថ​យន្ត​កាត់​ទ្រូង​ពុះ ​ចែក​ផ្លូវ​ វ៉ាក់​អឺ​នឹង​រថ​យន្ត​កុង​តឺ​ន័រ​ជ្រុល​ទៅ​បុក​ទ្វារ​ដែក​ផ្ទះ​ លក់​ម៉ា​ញ៉េ​ទូរទស្សន៍​

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង១និង៤៥នាទី​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី១៤ មករា រថ​យន្ត​មួ​យ​គ្រឿង​ជិះ​ខាងឆ្វេង​ដៃក្នុង​ទ្រូង​ពុះ​ចែកផ្លូវ​រួច​បាន​បើក​កាត់​ទ្រូង​ពុះ​ ចែកផ្លូវ​នោះ​ដើម្បី​ឆ្លងទៅ​ខាងស្តាំ​ដៃ​វិញ​វ៉ា​ក់​អឺ​នឹង​រថយន្ត​កុងតឺន័រ ​ជ្រុល​ចង្កូត​ទៅបុក​ទ្វារ​ដែក​ផ្ទះ លក់​ម៉ាញ៉េ​ទូរទស្សន៍​បែក​ប្រអប់ទ្វារ​និង​វៀច​ទ្វារ​ដែក ​ស្ថិត​នៅ​តាមផ្លូវ​ជាតិ​លេខ១ ផ្ទះ​លេខ១៥ លក់​ម៉ាញ៉េ​និង​ទូរទស្សន៍ នៅ​ផ្សារ​ច្បារ អំពៅ សង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌមានជ័យ ។

ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ហ្វ​ត ពណ៌​ខ្មៅ ជិះ​គ្នា៤នាក់ បើក​តាមផ្លូវ​ជាតិ​លេខ១ ពី​កើត ទៅ​លិច ប៉ុន្តែ​បើក​បញ្ច្រាស​ខាងឆ្វេង​ដៃ​ក្នុង​ទ្រូង​ពុះ​ចែកផ្លូវ​ដែលមាន​ កម្ពស់ទាប​ជាង​ទ្រូង​ពុះ​ចែក​តាម​វិថី​នានា ទើប​រថយន្ត​នោះបាន​បើក​ឆ្លង​ទ្រូង​ពុះ​ចែកផ្លូវ​ទៅខាង​ស្តាំ​ដៃ​វិញ ស្រាប់​តែ​វាក់​អឺ​នឹង​រថយន្ត​កុងតឺន័រ ធ្វើ​ឲ្យ​រថយន្ត​បួង​ចង្កូត​ជ្រុល​ទៅបុក​បែក​ប្រអប់ទ្វារ និង​វៀច​ទ្វារ​ដែក ផ្ទះ​លក់​ម៉ាញ៉េ​ទូរទស្សន៍។

ក្រោយ​កើត​ហេតុ​​រថយន្ត​បង្ក​ព្យាយាម​បើក​ថយក្រោយ​រត់គេច​ទាំង​រថយន្ត​បែក​កង់​ក្រោយ​ ចំហៀង​ខាងឆ្វេង​ទៅដល់​មុខ​គ្លីនិក​បញ្ញា​សក្តិ ត្រង់​ចំណុច​ផ្លូវ​លេខ២៧១កែង៣៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​បញ្ជូនទៅ​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​ដោះ​ស្រាយ​៕

DSCN9169DSCN9183

Related Articles

Back to top button
Close
Close