​ចិន​ចាប់​អារម្មណ៍នឹ​ង​របាយ​ការណ៍​របស់​អូស្ត្រាលី ​អំពី​ការ​រក​ឃើញ​កំទេច​កំទី​ក្នុង​សមុទ្រ ​

សារព័ត៌មាន​​​ Cambodia News​/

ចិន(២១ មិនា ២០១៤)៖ ចិន​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​ការរកឃើញ​វត្ថុ​អណ្តែត​ក្នុង​ សមុទ្រ ​ពី​សំណាក់​ផ្កាយ​រណប​របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​​ម្សិល​មិញ​​​ដែល​​វា​អាច ​​ជា​​ របស់​​យន្តហោះ​ម៉ាឡេ​ស៊ី​​ដែល​​បាត់​​ជាមួយនឹង​​មនុស្ស​២៣៩​​នាក់​។​​

វត្ថុអ្នកនាំពាក្យ ​ក្រសួងការបរទេស លោក​ហុង​ឡី បាន​និយាយថា ចិន​រំពឹង​ថា​អូស្ត្រាលី​បញ្ជូន​នាវា​និង​យន្តហោះ​ទៅ​កាន់​តំបន់​ដែល​រក​​ឃើញ ​នោះ​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។​”​ក្រសួង​​ការបរទេស​បាន​ណែនាំ​អោយ​ ស្ថានទូត​នៅ​អូស្ត្រាលី​បន្ត​ទាក់ទង​ជាមួយ​​រដ្ឋាភិបាល​អូស្ត្រាលី​និង​ជួយ​ នៅ​ក្នុង​ការរុករក​និង​សង្គ្រោះ​”​។​

យន្តហោះ ​ ល្បាត​របស់​កងទ័ព​អាកាស​​អាមេរិក​​P-8​ Poseidon​បាន​វិល​ទៅ​កាន់​ទីក្រុង​ភើ​តរបស់​អូស្ត្រាលី បន្ទាប់​ពី​មិន​អាច​កំណត់​ទី​​តាំង​វត្ថុ​ដែល​ផ្កាយរណប​ចាប់បាន នៅពេល​យន្តហោះ​P3 Orion របស់​អូស្ត្រាលី​ក៏​មិន​អាច​រកឃើញ​អ្វីមួយ​ចំពេល​ការមើលឃើញ​​នៅក្នុង​លំហ​ សមុទ្រ​មាន​កំហិត​ដោយ​ពពក​និង​ភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ​។​

សូមបញ្ជាក់ ​ថា​កិច្ចខិតខំ​ជួយ​សង្គ្រោះ​និង​រុករក​បាន​ប្តូរ​ទិស​កាលពី​ថ្ងៃ ​ព្រហស្បត៍ទី​២០​មីនា ទៅ​កាន់​តំបន់​មួយ​នៅ​ចម្ងាយ​ប្រមាណ​២.៥០០​គីឡូម៉ែត្រ​ភាគ​នីរតី​ទីក្រុង​ភើ ​ត បន្ទាប់​ពី​រូបភាព​ផ្កាយរណប​បង្ហាញ​អ្វី​ដែល​អាច​ជា​កំទេចកំទី​នៃ​យន្តហោះ​ ម៉ាឡេស៊ី​ជើង​​ហោះហើរ​MH370​ដែល​បាត់​ជាង​១០​ថ្ងៃ​មក​ហើយ​៕

 

Related Articles

Back to top button
Close
Close