បុរស​​ម្នាក់​​ជិះ​​ម៉ូតូ​​ទៅ​​ប៉ះ ​​នឹង​​ម៉ូតូ​​ដួល​​ចូល​​ក្រោម​​រថ​​យន្ត​​ កិន​​បែក​​ក្បាល​​ស្លាប់​​

ភ្នំ​ពេញ​៖ កា​ល​ពី​វេ​លាម៉ោ​ង​១​៧​ ​និង​​១៥​​ នា​ទី​ថ្ងៃ​​ទី៣​​ ខែ​មី​នា​ ​​បុ​រស​ម្នា​​ក់ជិះ​ម៉ូ​​តូ​លឿ​ន​ ​ជ្រុ​ល​ទៅប៉ះ​ ​នឹ​ង​​ម៉ូ​​តូមួ​យ​គ្រឿ​ង​​​ទៀ​​ត​ ​នៅតា​ម​ប​ណ្តោ​យ​ផ្លូ​វ​ស​ហ​ព័ន្ធ​រុ​​ស្ស៊ី​ ភូ​​មិ​តា​​ងួន ​​ស​ង្កាត់​​កា​​កា​ប​​ ​ខ​ណ្ឌពោ​​ធិ៍សែ​ន​ជ័​យ​​​ ​បណ្តា​ល​​​ឲ្យ​​​​ដួ​លបោ​​ក​ចូ​លក្រោ​ម​ក​ង់​រ​ថ​​​​យ​ន្ត​​កិ​ន​​​បែ​កក្បា​​​ល​ស្លាប់​ភ្លាម​ៗ​នៅ​​នឹ​ង​​​ក​ន្លែ​ង​​កើ​ត​ហេ​​តុ​​។

ជ​ន​រង​គ្រោះ​ពុំ​ត្រូ​វបា​ន​គេ​ស្គាល់អ​ត្តស​ញ្ញា​ណនោះ​​ទេ ​ពា​ក់​អាវ​ដៃ​វែង​ ​ក្រ​​ឡាកា​​រូ​ និ​ងខោ​​ខ្មៅជើ​ង​វែ​ង​ ​​កំព​ស់​ជា​ង​១​ម៉ែ​ត្រ​ ​សម្បុ​រ​ស្រអែ​ម ស​ក់​ស្លូ​ត​ ជិះម៉ូ​តូ​មួយ​គ្រឿ​ង​ ​ម៉ាក​ស្មាស​ព​ណ៌​ខ្មៅ​ស៊េ​រី ​ឆ្នាំ ​២០០​៦​ ពា​​ក់​ស្លា​កលេខ​ភ្នំ​ពេ​ញ ​១​B​A​-​390​0​ ​ជិះ​ម្នាក់​ឯ​ង​ក្នុ​ង​ទិសដៅពីកើ​តទៅ​លិ​ច​ ​រ​ងរ​បួស​បែ​កក្បាល​ស្លា​ប់​ ភ្លា​ម​ៗនៅ​នឹ​ងកន្លែ​ងកើ​តហេ​​តុ ​រី​ឯម៉ូ​តូ​មួ​យគ្រឿង​ ទៀត ​ដែ​ល​ម៉ូតូ​រង​គ្រោះប៉ះឈ្នា​ន់​នោះម៉ា​​ក​សេ​១​២​៥​ ពណ៌ខ្មៅ​ ​ស៊េ​រី​ឆ្នាំ​២​០​១០​ ​​ពា​ក់​ស្លា​​ក​លេ​ខ​ភ្នំ​ពេញ​ ​1​B​B​-​1​83​9 ​អ្នក​​បើ​ក​ប​រមា​ន​ឈ្មោះ​ ចា​ន់​ ​ធឿ​ន​ ​ភេទ​ប្រុស​​ អា​យុ​ ​៣​៥ឆ្នាំ​ ​មា​នមុ​ខរ​ប​រល​ក់ដូ​រ​ ស្នាក់នៅ​ផ្ទះលេខ ​១​៣​៩​ ស​ង្កា​ត់ផ្សារ​ កណ្តា​ល​២ ខ​ណ្ឌ​ដូ​ន​ពេ​ញ​ ជិះ​គ្នា​ពីរ​​នា​ក់ ​ក្នុងទិ​សដៅពី​ លិ​ចទៅកើត​​ពុំមា​ន​រង​រ​បួ​​សនោះ​ទេ​។​

ដោ​យឡែ​ក​រថ​យន្ត​ដែ​ល​ម៉ូតូ​ដួ​ល​ខ្ទាត​ទៅ​ចូ​ល​នោះម៉ា​ក​ស្តា​រិ​ច​ ​ព​ណ៌​ស្លែ ​ពា​ក់​ស្លា​កលេ​​ខភ្នំ​ពេ​ញ​ ​2Q​​-7​35​8 ​អ្នក ​បើក​ប​រមា​ន ​ឈ្មោះ​ ណា​ ​ភេ​ទ​ប្រុ​ស ​អាយុ​ ​៥​០​ឆ្នាំ​ ​ជាជ​ន​ជាតិកូ​រ៉េ​មាន​មុ​ខ​រប​រ​ជាជា​ង​ម៉ាស៊ីន​រោ​ងច​ក្រកា​ត់​ដេ​​រ​ បើ​ក​ប​រ​ក្នុង​ទិ​ស​ដៅ​ពីលិច​ទៅកើត​ច្រាស​ទិ​ស​ជាមួយ​ម៉ូតូ​រ​ង​គ្រោះ​។

​​​មុ​​ន​​​ពេ​ល​​​កើ​​ត​ហេតុ​ជនរ​ង​គ្រោះ​​ជិះម៉ូតូ​ម្នាក់​ឯ​ង​​ ​ក្នុង​ល្បឿនលឿ​ន​ដ​ល់​កន្លែ​​ង​កើត​ បា​ន​ទៅប៉ះជាមួយ​នឹ​ង​ឈ្នាន់​ម៉ូ​តូ​សេ​១​២​៥ ​ប​ណ្តាល​ឲ្យ​ដួ​លបោ​​កទៅ​នឹ​ង​ថ្នល់​ ​ខ្ទា​តទៅ​ចូ​ល​ក្រោម​ក​ង់រ​​ថយ​ន្ត​កិន​​ បែ​ក​ក្បាល​ស្លា​ប់ ​ទោះ​​បី​ជ​ន​រង​គ្រោះ​ពា​ក់មួ​ក​សុ​វ​ត្ថិ​ភា​ពយ៉ា​ង​ណាក្តី​។​

​បន្ទា​ប់​ពី​កើ​ត​ន​គរបា​លច​រា​ច​រណ៍​បា​ន​វា​ស់​វែង​នៅ​ក​ន្លែង​កើ​តហេតុ ​និង​ធ្វើកំណ​ត់​ហេតុ​រួ​ចរា​ល់​ វត្ថុ​​តា​ងរួ​ម​មា​ន​ម៉ូតូ​ ​២គ្រឿង​ និ​ងរ​ថ​យ​ន្ត​​​​ ​​​​រួ​ម​​ទាំ​ងអ្ន​ក​បើ​កម៉ូតូ​ ​និ​ងរ​ថ​យន្ត​ជាជ​​ន​ជា​តិ​កូរ៉េ​ ត្រូ​វ​ប​ញ្ជូន​​ទៅ​កា​ន់កា​រិ​យា​ល័​​យ​​ន​គ​រ​ ​បា​ល​ច​រា​​ច​រ​ណ៍ជើ​ង​គោ​ក​ ​​នៃ​ស្ន​ង​​ការដ្ឋា​ន​នគ​​រ​បា​ល​​រា​ជធា​នី​ភ្នំពេ​​ញ ​​ដើ​​ម្បីដោះទៅ​​តាម​ផ្លូវ​ច្បា​ប់៕ ហេង នាង​

S-032

Related Articles

Back to top button
Close
Close