ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​២ ខែ​មករា ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ទៅ​បុក​រថយន្ត​មែក​សឺ​ដេ​ស ខណៈ​ពេលដែល​រថយន្តកំពុង​បើកបរ ​ហើយបត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​១៥៤ដែល​ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ចំណុច​ស្តុ​ប​រោងកុន​លុច ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​។

ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​សង់​កូរ៉េ ជិះ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ទៅ​បុក​រថយន្ត​មែក​សឺ​ដេ​ស ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ជាមួយ​រថយន្ត​ដែល​រៀបនឹង​បត់​ឆ្វេង​ឡើងទៅ​ផ្លូវ​១៥៤ ក៏​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់ រង​របួស​ជា​ទម្ងន់ ត្រូវ​រថយន្ត​សា​មុយ​ដឹក​យក​ទៅ​សង្គ្រោះ​និង​ព្យាបាល​ភ្លាមៗ។

ដោយឡែក​រ​រថយន្ត​មែក​សឺ​ដេ​ស បាន​ព្យាយាម​បើក​រត់កេច​ខ្លួន រហូតដល់​ក្រោយ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ចំណុច​ផ្លូវ​១២២ ក្នុង​សង្កាត់​ទឹកល្អក់​១ ទើប​ប៉ូលិស​តាម​​​ឃាត់​បាន តែ​អ្នក​បើក​បរ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​។ ក្រោយពី​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​យក​ទៅ​រក្សាទុក​នៅ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​៕

ដោយ៖ ហេង នាង​

1432_IMG_0007

Related Articles

Back to top button
Close
Close