មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដាស់​ចិនពី​ជម្លោះ​ដែនដី ​ឱ្យ​​​មក​គិតគូរ​ពី​កំណើន​សេដ្ឋកិច្ច

ជម្លោះដែនដីចិននិងជប៉ុនមិនបានធូរស្បើយទេ! នៅថ្ងៃពុធនេះ នាវារដ្ឋាភិបាល ចិន បីគ្រឿងបានធ្វើដំណើរជាថ្មីទៀត ទៅកាន់ដែនទឹកត្រង់ម្តុំប្រជុំកោះមាន ជម្លោះ សេនកាគូ ឬទាវយូ។ ជម្លោះដែនដី ដែលទំនងជាបុព្វហេតុនាំឱ្យធនា គារធំៗរបស់ចិនប្រកាសធ្វើពហិការមិនទៅចូលរួមជំនួបប្រជុំប្រចាំឆ្នាំអង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ (FMI) និងធនាគារពិភពលោក នៅទីក្រុងតូក្យូ សប្តាហ៍ ក្រោយ។ ក្នុងបរិបទបែបនេះ អគ្គនាយិកា លោកស្រី Christine Lagarde អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិបានអំពាវនាវឱ្យចិនជប៉ុនគិតគូរអំពីបញ្ហាកំណើនសេដ្ឋ កិច្ចជាជាងបន្តឈ្លោះគ្នាដណ្តើមទឹកដី។ ម្យ៉ាងទៀតសេចក្តី ក្រើនរំលឹក នេះ ធ្វើឡើងបន្ទាប់ពី ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយរបាយការណ៍ព្យាករ កំណើនសេដ្ឋកិច្ច អាស៊ីបន្ថយល្បឿនខ្លាំង។

លោកស្រីអគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានអំពាវនាវឱ្យ ចិន និង ជប៉ុនរក្សាភាពស្ងប់ស្ងាត់ក្នុងជម្លោះទឹកដី ហើយងាកមកផ្ចង់គំនិតសហ ការផ្នែកសេដ្ឋកិច្ចវិញព្រោះ បើតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារអភិ វឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃពុធនេះ កំណើនសេដ្ឋកិច្ចអាស៊ីធ្លាក់ចុះគួរឱ្យ កត់សម្គាល់ ជាងការគុណគិតទៅទៀត។ ចិននឹងមានកំណើនសេដ្ឋកិច្ចប្រមាណ តែ៧,៧% (បើប្រៀបទៅនឹងឆ្នាំមុន៩,៣%) ឥណ្ឌានៅទ្រឹងត្រឹម៥,៦%។

ចប់ហើយសករាជនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅអាស៊ី!ដូច្នេះចិននិងជប៉ុនដែលមាន សេដ្ឋកិច្ចចំបងទាំងពីរនាក់ មិនអាចរើសអើងគ្នាព្រោះបញ្ហាទឹកដីមួយដុំតូចនេះ ឡើយ។ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ត្រូវការជាចាំបាច់ការរួមសហ ការគ្នាយ៉ាងពេញទំហឹង និងការរួមរស់ដោយសន្តិភាព រវាងចិននិងជប៉ុន មហា អំណាចសេដ្ឋកិច្ចពិភពលោកទីពីរ និងទីបី។ នេះជាពន្យល់បន្ថែមរបស់លោក ស្រី Lagarde ដែលនឹងអញ្ជើញទៅកាន់ទីក្រុងតូក្យូ នៅសប្តាហ៍ក្រោយ នា ឱកាសជំនួបប្រចាំឆ្នាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

កម្មវត្ថុនៃជំនួបប្រចាំឆ្នាំ គឺកំណត់ឱ្យប្រទេសជាសមាជិកចូលរួមប្រជុំទាំងអស់ចាប់ ដៃគ្នាបញ្ចេញសកម្មភាព យកឈ្នះលើវិបត្តិសេដ្ឋកិច្ច និងផ្តល់សន្ទុះដល់ កំណើន សេដ្ឋកិច្ច។ ប៉ុន្តែ ជំនួបកំពូលដែលប្រមូលផ្តុំជារៀងរាល់ឆ្នាំអ្នកទទួល ខុសត្រូវ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងធនាគារពិភពលោក មិនទាន់បើកទ្វារផង ធនា គារធំៗរបស់ចិនជាច្រើនបានប្រកាសធ្វើពហិការមិនចូលរួមប្រជុំ ទាំងក្នុងនិងក្រៅក្រប ខ័ណ្ឌជំនួបកំពូលប្រចាំឆ្នាំ។ អវត្តមានរបស់ធនាគារចិន ដ៏គួរសោកស្តាយ ដែល ខ្លះប៉ះពាល់ទាំងស្រុង ខ្លះមួយភាគដល់កិច្ចប្រជុំនោះ មិនត្រូវបានបញ្ជាក់មូល ហេតុពីខាងភាគចិនទេ ប៉ុន្តែវាច្បាស់ណាស់គឺបណ្តាលមកពីជម្លោះដណ្តើម ប្រជុំកោះសេនកាគូ ឬទាវយូ។ នេះបើតាមការអះអាងរបស់បុគ្គលិកធនាគារ កសិកម្ម ចិនប្រចាំក្រុង តូក្យូ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close