ម្ចាស់ឡានម៉ូតូអត់ពន្ធអាចជាប់ពន្ធនាគារ ៥ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ តុលា ២០១៥) ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ឲ្យប្រញាប់រួសរាន់បង់ពន្ធព្រោះការទទួលបង់ពន្ធអាករយានយន្តក្នុងដំណាក់កាលអនុគ្រោះលើប្រាក់ពិន័យ កាន់តែកៀកជិតដល់ពេលបញ្ចប់ហើយ បើមិនដូច្នេះម្ចាស់យានយន្តអាចនឹងជាប់ពន្ធនាគារ៥ឆ្នាំពិន័យ១០លានរៀល។
ពីព្រោះបន្ទាប់ពីនេះទៅ គឺជាដំណាក់កាលនៃប្រតិបត្តិការបង្ក្រាប និងបង្ខំឲ្យបង់ពន្ធ អាករនិងប្រាក់ពិន័យ ដោយពុំមានការអនុគ្រោះបន្តទៀតឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលចេញផ្សាយនាថ្ងៃទី២៨ ខែតុលានេះ។
ដើម្បីជ្រាបច្បាស់សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖