ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុករ​បាំង​ដែក​ចែក​ទ្រូវ​ផ្លូវ​របួស​ធ្ងន់​ពីរ​នាក់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​៤០​យប់​ថ្ងៃទី​២៤ ខែមេសា ​យុវជន​ពីរ​នាក់​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​​​ជិះ​ម៉ូតូ​​ ជ្រុល​ទៅបុក​របាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​សហព័ន្ធរ​ស្ស៊ី​ត្រង់ចំណុច​មុខ​ ផ្សារ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភពព័ត៌មាន​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​វី​វា​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ 2c 3396 ធ្វើដំណើរ​តាម​ បណ្តោយ​ផ្លូវ​សហព័ន្ធរ​ស្ស៊ី​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅបុក​របាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​រង​ការ​ខូ​ត ​ខាត​បាក់​អស់​ក្បាល​បង្គោល​របាំង​ដែក​មូលៗ​ចំនួន​ប្រាំ​បង្គោល​។

ក្រោយ​កើត​ហេតុ​ ម៉ូតូ​បង្កហេតុ​ខាងលើនេះ​ត្រូវ​សមត្ថកិច្ច​ចុះ​វាស់វែង​ដក​យកទៅ​រក្សាទុក​នៅ ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាមច្បាប់​​។ ចំ​ណែក​​យុវជន​រងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​ កុ​សុ​មះ​ត​ភ្លាមៗ​ដោយ​មិនអាច​ស្គាល់​អត្តសញ្ញាណ​បានឡើយ​៕ ហេង នាង​

art10.1art10.2

Related Articles

Back to top button
Close
Close