អាន សូនីតា មាន​​មហិច្ជតាក្នុងសិល្បះ​​មិនខ្វល់ពីការរិះគន់

អតីតកញ្ញាឯកប្រ៊ីតស្តុនចំណាត់ថ្នាក់លេខ៣នាងអាន សូនីតាបានទទួលរងនូវពាក្យ តិះតៀននិងរិះគន់ជាបន្ត បន្ទាប់ប៉ុន្តែនាងមិនសូវជាចាប់ អារម្មណ៍នូវបញ្ហាទាំង នោះឡើយក្រោម លេសថានាងគិតតែធ្វើយ៉ាងមេចឲ្យតែ អាជីពសិល្បះដើរ ទៅមុខប៉ុណ្ណោះ។

តារាសម្តែងដែលមានដើមកំណើតមកពីខេត្ត ក្រចេះរូប នេះហាក់មានហាងឆេងគ្រាន់បើ ក្នុងអាជីព បន្ទាប់បាន ប្រឡូកជាង២ឆ្នាំមកនេះ។

ផ្តើមចេញពីតំណែងតួឯកជាលើកដំបូងក្នុង រឿង “ម្លប់ឈើ ផ្តើមស្នេហ៍” ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បាយ័នរួចមកនោះអានសូនីតាហាក់ឈានឡើងមួយ កម្រិតទៀតក្នុងអាជីពសិល្បះ ដែលធ្វើឲ្យនាងកាន់តែ ឡូយឆាយ និង កាន់តែហ៊ឺហារក្រោយផ្តូរពីការជិះម៉ូតូមក ជិះរថយន្តថ្មីស្រឡាង តម្លៃជាង២ម៉ឺនដុល្លារ។

ការប្តូរភាពហ៊ឺហារនេះធ្វើឲ្យនាងទទួលរងនូវពាក្យរិះគន់ថាការប្រឡូកក្នុងអាជីពសិល្បះមិនទាន់បាន ក្តៅដីផង ហេតុអ្វីក៍ឆាប់ទទួលបានភាពឡូយឆាយយ៉ាងឆាប់រហ័សបែបនេះ ខណះពេលដែលនាង កំពុងតែត្រូវបានគេសង្ស័យថាបានចាប់ផ្តើមមានទំនាក់ ទំនងជាមួយបុរសដែលមានទ្រព្យម្នាក់។

ប៉ុន្តែ អាន សូនីតា បានធ្វើការច្រានចោលដោយបានអះ អាងថារហូតដល់ពេលនេះបេះដូងរបស់នាង គឺនៅទទេរ ស្អាតមិនទាន់មានជំពាក់វ័កវិនជាមួយបុរសណាម្នាក់នៅ ឡើយទេ។

នាងបញ្ជាក់ថា “ យើងជាអ្នកសិល្បះគេចមិនផុតពីជួប ប្រទះនូវរឿងរ៉ាវទាំងនោះឡើយ ប៉ុន្តែសម្រាប់ខ្ញុំ គឺមិនសូវ ជាចាប់អារម្មណ៍បញ្ហាទាំងអស់នោះឡើយ ព្រោះបើយើង គិតពីវាខ្លាំងពេកនោះ គឺធ្វើឲ្យ អាជីពសិល្បះរបស់យើងមិន អាចដើរទៅមុខរួចឡើយ”។

គួររំលឹកថានាង អាន សូនីតា បានចាប់ផ្តើមចូលប្រឡូកក្នុង វិស័យសិល្បៈជាលើកដំបូងតាមរយៈបងថ្លៃរបស់នាង ដែលសង្កេតឃើញនិស្ស័យរបស់នាងទោរទន់ទៅលើ វិស័យនេះតាំងពីតូចមក។នាងបានសាកល្បងដាក់ពាក្យចូលរួមប្រឡង កញ្ញាឯកប្រ៊ីត ស្តុន  នាចុងឆ្នាំ២០០៨ ហើយ មានសំណាង បានជាប់ចំណាត់ថ្នាក់លេខ៣ ។

ចាប់ពីពេល នោះមកឈ្មោះរបស់នាងត្រូវបានគេទទួល  ស្គាល់ ហើយ ក្រុមហ៊ុនមួយចំនួនបានទាក់ ទងនាងឱ្យ ថតផ្សាយពាណិជ្ជ កម្ម ព្រមទាំងសំដែងកាយវិការខារ៉ា អូខេ និងសំដែងភាព យន្ត-វីដេអូ ជាបន្ត បន្ទាប់ ។ រហូត មកដល់ពេលនេះនាង សំដែងក្នុងខ្សែភាពយន្ត-វីដេអូ ភាគបាន ចំនួន៦រឿងមក ហើយ ប៉ុន្តែនាងទើបតែបាន ទទួលតំណែងជាតួឯកម្តង ប៉ុណ្ណោះ ៕

Related Articles

Back to top button
Close
Close