ប្រេងសាំង ចាប់ផ្តើនបន្តឡើងថ្លៃដល់ ៤៤៥០ រៀលក្នុងមួយលីត្រ

សារព័ត៌មាន​​ Cambodia News/

​​ភ្នំ​ពេញ (២៩ មេសា ២០១៥) ៖គិតត្រឹមរសៀលថ្ងៃទី២៩មេសានេះ ប្រេងសាំង នៅការ៉ាស់ ក្នុងរាជធានីភ្នំពេញ បានបន្ត​ឡើងថ្លៃ កើនដល់ ៤៣៥០ រៀល ក្នុងមួយលីត្រ រីឯប្រេងសាំង​ធម្មតា តម្លៃ ៤១៥០ រៀល​ នៅការ៉ាស់​សាំង Total, PTT និង​Tela ​ រីឯCaltex ឡើងថ្លៃ កើនដល់ ៤៤៥០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងស៊ុបពែរ​។ [ អានបន្ត ] 

ការឡើងថ្លៃប្រេងសាំងជាថ្មីនាពេលនេះ មិនទាន់មានការពន្យល់នៅឡើយទេ ខណៈ​ដែល​​​ការចុះថ្លៃប្រេង ក្រោម ៤០០០ រៀល ក្នុងមួយលីត្រ បានប្រហែលជាជាង ១ ខែ នៅ​មុន​​ពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ ​

គួរបញ្ជាក់ថា តម្លៃ​​ប្រេង​សាំង​នៅតាម​ស្ថានីយ​របស់​ក្រុម​ហ៊ុន​ធំៗ នៅ​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​​ឡើងថ្លៃ​បន្តិច​វិញ​​ បន្ទាប់​ពី​បាន​ធ្លាក់​ចុះក្រោម ៤០០០ រៀល អស់​រយៈពេល​មួយ​ដ៏​ខ្លី​កន្លងមក​៕

2

Related Articles

Back to top button
Close
Close