ក្តីប្រាថ្នារបស់ កញ្ញា ពៅ បញ្ញាពេជ្រ ក្នុងថ្ងៃខួបកំណើត (មានវីដេអូ)

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៨ ឧសភា ២០១៥) ៖ តាមរយៈគណនី ហ្វេសប៊ុក របស់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះវីដេអូ យ៉ាងសប្បាយរីករាយ ក្នុងថ្ងៃខួបកំណើត របស់នាង កាលពីថ្ងៃទី៤ ខែឧសភា។ ទោះបីជា ការរៀបចំ ធ្វើពិធីខួបកំណើត មិនបាន ធ្វើធំដុំ ដូចតារាដទៃទៀត ក៏ដោយ ក៏នាងនៅតែ មានចិត្តរំភើប​ នៅពេលដែល ក្រុមគ្រួសារ បានធ្វើខួបកំណើតឲ្យនាង។ [ អានបន្ត ]

ជាមួយគ្នានេះដែរ ក្តីប្រាថ្នាតែមួយគត់ របស់នាង ក្នុងថ្ងៃ ខួបកំណើតនោះ គឺនាងចង់ឲ្យខ្លួនឯង ដើរបានវិញ ក្នុងពេលឆាប់ៗនេះ។ ជាពិសេស ទៅទៀតនោះ ក៏មានអ្នកលេងហ្វេសប៊ុក ជាច្រើននាក់ បានជូនពរ ដល់នាង ឲ្យឆាប់ជាសះស្បើយ ក្នុងពេលខាងមុខនេះ ផងដែរ។

គួរបញ្ជាក់ផងដែរ អតីតតារាចម្រៀងរូបនេះ គឺនាងមិនអាចដើរបាន អស់រយៈពេល យូរឆ្នាំណាស់ មកហើយ បានត្រឹមតែអង្គុយ នៅលើកៅអី ប៉ុណ្ណោះ ប៉ុន្តែរូបនាង ក៏នៅតែមានក្តីសង្ឃឹម ក្នុងជីវិតដដែល ដោយនាងសង្ឃឹមថា នឹងអាចជាសះស្បើយ ធម្មតាវិញ នៅថ្ងៃណាមួយ ជាក់ជា មិនខាន៕

a
រូបពី​គណនី ហ្វេសប៊ុក របស់កញ្ញា ពៅ បញ្ញាពេជ្រ

 

N3b

 

Related Articles

Back to top button
Close
Close