រដ្ឋាភិ​បាល​​ផ្តល់​​មេ​ដាយ​​ដល់​ ព្រះ​សង្ឃ​​ពី​រ​អង្គ​ និង​​ ក​ញ្ញា​​ធី​ សុវណ្ណ​​ថា ​រួម​ទាំង​​តារាច​ម្រៀង​​បី​​រូប​

សារព័ត៌មាន​​ Cambodia News//

ភ្នំពេញ​ (១៩ កញ្ញា ២០១៦)  ៖ ​តារាចម្រៀង​លោក​ព្រាប សុវត្ថិ កញ្ញា​ស៊ុន ស្រី​ពេជ្រ និង​អ្នកនាង​មាស សុខ​សោភា និង​​កញ្ញា​ធី សុវណ្ណ​ថា ​ត្រូវបាន​សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បំពាក់​មេដាយ​មុនី​សោ​ភ័​ណ្ឌ ថ្នាក់​ធិ​ប​ឌិ​ន្ទ​។

យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១២ ខែសីហា ដែល​ទើប​ផ្សព្វផ្សាយ​ថ្មីៗ​​នេះ បាន​ឲ្យ​ដឹង​ថា ការ​​​បំពាក់​មេដាយ​​នេះ ដោយ​រដ្ឋាភិបាល​ចាត់ទុកជា​អ្នក​មាន​ស្នាដៃ​ល្អ​ក្នុង​ការចូលរួម​យ៉ាងសកម្ម ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ហិរញ្ញវត្ថុ ក្នុង​បុព្វហេតុ​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​កន្លងមក​។​

​ក្រៅពី​តារាចម្រៀង​បួនរូប​ខាងលើ​ដែល​បានទទួល​គ្រឿង​ឥស្សរិយយស​នេះ ព្រះសង្ឃ​ពីរ​អង្គ ក្នុងនោះ​មាន​ព្រះ​តេជគុណ​ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ព្រះ​តេជគុណ​ប៊ុន សា​លួត ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏ត្រូវ​បាន​រដ្ឋា​​ភិ​បាល​សម្រេច​បំពាក់​មេដាយ​ដូចគ្នា​ផងដែរ​៕

7
089

​​

Related Articles

Back to top button
Close
Close