ឆៃ​​លី​​ ដា​​ឡែន ​​លាក់​​បាំង​​ដំណឹង​​ភ្ជាប់​​ពាក្យ​​

សារព័ត៌មាន​​ Cambodia News​/

Cam1ភ្នំពេញ(០៥ មិថុនា ២០១៤) ៖ តារា​ចម្រៀង​ ដែល​និយម​តែង​ខ្លួន​ឆើត​ឆាយ​​ បែប​សិចស៊ី ​ឆៃលី ដាឡែន ត្រូវ​បាន​ប្រភពពី​អ្នក​សិល្បៈ​បង្ហើប​ថា នាងបាន​ភ្ជាប់​ពាក្យ​យ៉ាង​ស្ងាត់​ ​ជា​មួយ​តារា​ សម្តែង​​ជើង​ថ្មី ទើប​តែ​លេច​មុខ​ក្នុង​សិល្បៈ​ថ្មីៗ​នេះ បុរស​នោះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ប៊ី ដោយ​ពិធី​ភ្ជាប់​ពាក្យ​នោះ​​ធ្វើ​ឡើង​តាំង​ពីខែ​ឧសភា កន្លង​ទៅម៉្លេះ ។

ទោះ ​យ៉ាង​ណា​គេ​មិន​​​ដឹងថា ដាឡែន​បិទ​បាំង​រឿង​ភ្ជាប់​ពាក្យ​ ព្រោះតែ​មូល​ហេតុ​អ្វី​នោះ​​ទេ ឬ​មួយ​​នាង​មិន​ចង់​ឱ្យ​​ភ្ញាក់​ផ្អើល​ដល់​សារ​ព័ត៌​មាន​ និង​រង់​ចាំ​ដល់​ពេល​រៀប​ការ​ ទើប​ប្រាប់​បង្ហាញ​ជាទូទៅវិញ ។

បើ ​ទោះ​ជា​នាង​បិទ​បាំង​រឿង​ល្អ​នេះ​មែន រហូត​គេ​មិន​ដឹង​ តែ​ទោះ​​ជា​យ៉ាង​ណា​ដាឡែន និង​គូដណ្តឹង​បាន​ឆ្លង​កាត់​ការ​គោរព​​ប្រពៃណីខ្មែរ​បាត់​ទៅ​ហើយ ដោយពួកគេ​មាន​ការ​ដឹង​ឮ​ពី​ចាស់​ទុំ​​ទាំង​សង​ខាង និង​មិត្ត​​ភក្តិ​ជិត​ដិត​មួយចំនួន​ក្នុង​នាម​ជានារី​មាន​គូគាប់​ភ្ជាប់​ទុក ហើយ​ក៏​​គ្មាន​បុរស​ណា​ហ៊ាន​តាម​ចែចង់​ទៀត​ដែរ។

អ្វីដែល​សំខាន់​នោះ  គេ​មិន​ដឹងថា ​កំលោះសង្ហារ​ដែល​មាន​ឈ្មោះ​ប៊ី នោះ​គេ​មាន​មន្ត​ស្នេហ៍​បែប​ណា​ទេ បាន​ជា​ធ្វើ​ឱ្យ​ឆៃលី ដាឡែន ហ៊ាន​ឱ្យ​មាន​​ភាព​ចូល​ស្តីដណ្តឹង​ និង​ត្រៀម​ក្លាយ​ជាភរិយា​នាពេល​អនាគត​នោះ៕

377339_109897399124590_100003129918721_59783_1240802788_nDalen0636238cb0Dalen04Dalen33

Related Articles

Back to top button
Close
Close