រកឃើញមនុស្សទាំង១៣នាក់ដែលបាត់ខ្លួននៅក្នុងរូងភ្នំថាំលួងហើយ

សារព័ត៌មាន​​​ Cambodia News/

បាងកក ៖ ក្រុមសង្គ្រោះនៅម៉ោងប្រមាណ១០ និង២៥នាទីយប់មិញបានរកឃើញក្មេងបាត់ខ្លួនទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់នៅក្នុងរូងភ្នំថាំលួងហើយ ដោយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត។ សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃបានចេញផ្សាយនៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ទោះបីជាបែបនេះក្តី តំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង១៣នាក់ ជាប់ខ្លួនអស់រយៈពេល០៩ថ្ងៃមកហើយនេះ។

ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ៕

Related Articles

Back to top button
Close
Close