ដោយសារទឹកជំនន់ អ្នកទោស នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវជម្លៀសទៅកាន់ពន្ធនាគារ បាត់ដំបង និងសៀមរាប
បន្ទាយមានជ័យ៖ ទីបំផុតទៅ កាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១០ តុលានេះ កម្លាំងទឹកជំនន់បានរុញច្រានទំនប់ការពារទឹក និងរបងផ្នែកខាងជើង របស់ពន្ធនាគារខេត្ត បន្ទាយមានជ័យ បណ្ដាលឲ្យស្រុតដួល ធារទឹក ហូតបាចសាច ពេញបរិវេណពន្ធនាគារ និងបន្ទប់ឃុំឃាំងអ្នកទោសកម្ពស់ប្រមាណជាង១ម៉ែត្រ ដែលបង្ខំចិត្ត ឲ្យមន្ត្រីពន្ធធនាគារ ត្រូវតែជម្លៀសអ្នកទោសទាំងអស់ចេញជាបន្ទាន់ ។ អ្នកទោសទាំងនោះត្រូវបានគេបញ្ជូបទៅកាន់ពន្ធនាគារខេត្តសៀមរាបចំនួន ៥រយនាក់ និងខេត្តបាត់ដំបង ជាង៣រយនាក់។
ពេលនេះក្រុមនគរបាល និងក្រុមមន្ត្រីពន្ធបាគារ កំពុងតែខ្នះខ្នែង ចល័តអ្នកទោសទាំងនោះចេញ ដែលគេដឹងថា មានចំនួនសរុប ៨៤២ រួមទាំងកុមារ ដែលនៅជាមួយម្ដាយចំនួន៦នាក់ផង ។
គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងពីប្រទេសថៃ បានឡើងជនលិចផ្នែកខាងក្រៅ បរិវេណពន្ធណាគារ ប្រមាណជាង២សប្ដាហ៏មកហើយ ប៉ុន្តែមន្ត្រីពន្ធនាគារ បានព្យាយាម យកការ៉ុង ច្រកដីទប់ការ កុំឲ្យទឹកហូរចូលបរិវេណបរិវេណ ពន្ធនាគារ ។ ប៉ុន្តែពេលនេះមិនអាចទុបបានទៀតឡើយ ៕ Cambodia News