ម៉ូតូ​ពីរ​គ្រឿង ​បើក​បុក​គ្នា​ របួស​ធ្ងន់ ​ពីរ​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ ​​​​​ម៉ូតូ​ពីរ​គ្រឿង​ បើក​បុក​គ្នា​នៅ​ចំណុច​វិថី​កម្ពុជា​ក្រោម កែង​និង​វិថី​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់។

មុន​ពេល​កើត​ហេតុ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ប៊េ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ម​៧៥២៤​ភព​១ ធ្វើដំណើរ​តាម​បណ្ដោយ​វិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​កែង​និង​វិថី​កម្ពុជា​ក្រោម​បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាកវីវ៉ា ពណ៌​ក្រហម​ដូចគ្នា​ពាក់​ស្លាក​លេខ​ភ្នំ​1E6092​ជិះ​គ្នា​ពីរ​នាក់​ធ្វើដំណើរ ​តាម​បណ្ដោយ​វិថី​កម្ពុជា​ក្រោម​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យឺត ក្នុង​គោលបំណង​ឆ្លងផ្លូវ​ទៅ​ទិស​ខាងលិច យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់​និង​ម្នាក់ទៀត​ ម្ចាស់​ម៉ូតូ​ម៉ាក​ប៊េ​ស រត់គេចខ្លួន​បាត់។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ដែល​ជា​ម្ចាស់​ម៉ូតូ​វីវ៉ា ត្រូវ​បាន​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ និង​ម៉ូតូ​បង្កហេតុ​ទាំងពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ វាស់វែង​ដកហូត​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​​ ហេង នាង​

art4.1

Related Articles

Back to top button
Close
Close