ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • Photo of គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមីនាម្សិលមិញ ស្លាប់៦នាក់ និងរបួស២៧នាក់​

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមីនាម្សិលមិញ ស្លាប់៦នាក់ និងរបួស២៧នាក់​

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖  យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល២៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕  

    Read More »
  • Photo of សម្តេចតេជោ ហ៊ុន សែន ផ្ដាំកុំឱ្យនិស្សិតធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ

    សម្តេចតេជោ ហ៊ុន សែន ផ្ដាំកុំឱ្យនិស្សិតធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់សិស្សវិទ្យាស្ថានវ៉ាន់ដាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះនៅសាលកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ដាំ​ដល់​សិស្ស​និស្សិត​ទាំង​អស់​កុំ​ធ្វើអ្នក​ខ្លាំង​ក្នុង​ចំណោម​អ្នក​ខ្សោយ ​ដោយជំរុញឱ្យជ្រើសរើសការប្រកួតប្រជែងវិញ។ សម្ដេចតេជោបានថ្លែងបន្ត​ថា សម័យនេះជាសម័យប្រកួតប្រជែងដើម្បីរីកចម្រើនទាំងអស់គ្នា មិន​មែន​ជាសម័យ​ដែល​ផ្ដួល​រំលំ​ដៃ​គូ​ប្រជែង​របស់ខ្លួននោះទេ៕      

    Read More »
  • Photo of ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២២-២៨ ខែមីនា

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២២-២៨ ខែមីនា

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមីនានេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាព​ធាតុ​អាកាស​នៅ​កម្ពុជា ​ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុង​ការ​ក​កើត​ឡើង​នូវ​ស្រទាប់​កំដៅ…

    Read More »
  • Photo of សម្តេចតេជោ ហ៊ុន សែន ៖ បុណ្យទន្លេនឹងក្លាយជាឱកាសថ្មីមួយទៀតធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

    សម្តេចតេជោ ហ៊ុន សែន ៖ បុណ្យទន្លេនឹងក្លាយជាឱកាសថ្មីមួយទៀតធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

    ​សារព័ត៌ដមាន​ Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសង្ឃឹមថា បុណ្យ​ទន្លេនឹង​ក្លាយ​ជា​ឱកាស​ថ្មីមួយ​ទៀត​ធ្វើ​ឱ្យ​កម្ពុ​ជា​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​ប្រកបដោយគុណភាពដែលជាកត្តាចូលរួមចំណែក ក្នុងការផ្ដល់ចំណូល ការបង្កើនការងារ និងការចូល​រួមកាត់​បន្ថយភាព​ក្រីក្រ​ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូ​ល​រួមចំណែក​ធ្វើឱ្យសម្រេច​បាន​នូវគោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ និងរបស់កម្ពុជា បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។ ក្នុងសារលិខិតអបអរបុណ្យទន្លេឆ្នាំ២០២៣នេះ  សម្ដេចតេជោ ហ៊ុន…

    Read More »
  • Photo of ឯកឧត្តម​ បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងយុគសម័យទំនើបតួនាទីអប់រំរបស់សាសនាកាន់តែមានសារៈសំខាន់

    ឯកឧត្តម​ បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងយុគសម័យទំនើបតួនាទីអប់រំរបស់សាសនាកាន់តែមានសារៈសំខាន់

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖ តាមរយៈវីដេអូ ថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអមរា ស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីម្សិលមិញ ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិទ្យាសាស្ត្រ និង​សាសនា​ត្រូវ​ដើរ​ទន្ទឹម​គ្នា…

    Read More »
  • Photo of សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំ…

    Read More »
  • Photo of ស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣

    ស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថាន​ភាព​ធាតុអាកាស​នៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ឲ្យដឹងថា ស្ថានភាព​ធាតុ​អាកាស​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មានការប្រែប្រួលដូចតទៅ៖ ពី​ថ្ងៃ​ទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប…

    Read More »
  • Photo of សម្តេចតេជោ ហ៊ុន សែន ៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា

    សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិតពីរពាន់នាក់ នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បានប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ…

    Read More »
  • Photo of សល់៦០ថ្ងៃទៀត ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

    សល់៦០ថ្ងៃទៀត ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

    សារព័ត៌មាន​ ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ SEA…

    Read More »
  • Photo of គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៥ ខែមីនាម្សិលមិញ ស្លាប់៦នាក់ និងរបួស១៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៥ ខែមីនាម្សិលមិញ ស្លាប់៦នាក់ និងរបួស១៩នាក់

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, ងងុយដេក,…

    Read More »
Back to top button
Close
Close