ព័ត៌មានជាភាសាខ្មែរ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែមេសា ម្សិលមិញ ស្លាប់៦នាក់ និងរបួស១៥នាក់
សារព័ត៌មាន Cambodia News ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕
Read More » -
សល់៤ថ្ងៃទៀត ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល…
Read More » -
នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀតនៅចុងឆ្នាំនេះ
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀតនៅខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។ មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាព្រឹកថ្ងៃទី០១…
Read More » -
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួមជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១…
Read More » -
សម្តេចតេជោរម្លឹកពីការសង្គ្រោះនាវា Westerdam នៅកំពង់ផែក្រុងព្រះសីហនុកាលពី៣ឆ្នាំមុន
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកពីសង្គ្រោះនាវា Westerdam កាលពី៣ឆ្នាំមុននៅកំពង់ផែក្រុងព្រះសីហនុ ជាមួយគ្នានឹងការស្វាគមន៍ការវិលត្រលប់ជាថ្មីនៃនាវានេះមកកម្ពុជាវិញចុងឆ្នាំ២០២៣នេះ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះសម្ដេចតេជោថា៖ «ខ្ញុំឮថា ខែធ្នូឆ្នាំនេះ នាវា…
Read More » -
សម្តេចតេជោ ហ៊ុន សែន ផ្ដាំទៅបរទេសដែលគាំទ្រឲ្យកម្មករធ្វើបាតុកម្មនៅកម្ពុជាឲ្យដកខ្លួនចេញ
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដាំទៅបរទេសដែលគាំទ្រដល់ការធ្វើបាតុកម្មរបស់កម្មករនៅកម្ពុជាឱ្យដកខ្លួនចេញព្រោះថាកម្ពុជាមានច្បាប់និងដែនអធិបតេយ្យរបស់ខ្លួន។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា…
Read More » -
អតីតអភិបាលខេត្តតាកែវត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម ពេលនេះត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស។
Read More » -
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ“នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក…
Read More » -
សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីពលរដ្ឋលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សុំការយោគយល់ពីពលរដ្ឋនៅភ្នំពេញលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣តទៅ។ សម្តេចថ្លែងបែបនេះក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយក្រុមអត្តពលិកជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នាឱកាសប្រកួតកីឡាដ៏ធំមួយនេះ…
Read More » -
កម្ពុជាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៥-១១ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន)…
Read More »