ព័ត៌មានជាភាសាខ្មែរ
-
ថ្ងៃស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ស្អែកនេះ នឹងមានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ២-សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ៣- បញ្ហាផ្សេងៗ
Read More » -
ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការប្រកាសដូច្នេះ ដោយសារបច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ…
Read More » -
បទចម្រៀង ៖ លទ្ធផលអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ បទចម្រៀង ៖ លទ្ធផលអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ ឆ្នាំ២០២៣ ផលិតដោយ៖ ក្រសួងធម្មការនិងសាសនា សូមទស្សនាវីដេអូខាងក្រោមនេះ ៖ https://fb.watch/puldJZVTqM/
Read More » -
ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិច្ចសហការពីក្រសួងអធិការកិច្ច នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំវេទិការពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ដែលប្រព្រឹត្តិទៅ នៅក្រសួងអធិការកិច្ច។ លោកពុយ…
Read More » -
ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ
សារព័ត៌មាន Cambodia News/ វៀតណាម ៖ ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ…
Read More » -
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលរៀបចំផែនការដើម្បីពង្រឹងការផ្តល់សេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលនឹងរៀបចំផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្តដើម្បីពង្រឹងវិស័យសុខាភិបាលសាធារណៈឱ្យកាន់តែមានគុណភាព និងល្អប្រសើរសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។
Read More » -
ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថាប្រទេសកម្ពុជាទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C…
Read More » -
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រ៉ហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានីភ្នំពេញ ត្រូវបានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារអាជីវកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែតខាងលើ ត្រូវបានបង្ហូរចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាមបែបធម្មជាតិ…
Read More » -
ពិធីបិទ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ អនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី ៣១ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទ ជាផ្លូវការនារសៀលថ្ងៃសុក្រ ៣កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧…
Read More » -
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ៖ ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣–សម្ដេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ដែលមានទាំងចំណេះដឹង និងគុណធម៌សម្រាប់ចូលថែរក្សា ការពារ និងកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ានៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។…
Read More »