ព័ត៌មានជាភាសាខ្មែរ
-
លោកបណ្ឌិតជា មុនីឫទ្ធិ៖ កម្ពុជានិងចិនប្រឆាំងដាច់ខាតចំពោះរាល់ទង្វើ និងសកម្មភាពណា ដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព
Cambodia News/ ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើកឡើងថា ប្រទេសកម្ពុជា និងចិនតែងតែប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រទេសជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលមានសន្តិភាព និងការអភិវឌ្ឍដូចគ្នា។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិតមានប្រសាសន៍ថា ប្រជាជនកម្ពុជាពោរពេញដោយភក្តីភាពចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។…
Read More » -
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ប៉ែន បូណា៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ
Cambodia News/ ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារឱ្យកាន់តែសម្បូរបែប
Cambodia News/ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះនឹងសារៈសំខាន់របស់វិស័យព័ត៌មាននេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មាន ក្នុងខេត្តព្រះវិហារ ពង្រឹងការផលិតព័ត៌មាន បង្កើតមាតិកា…
Read More » -
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តក់គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែមិថុនា
Cambodia News/ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្កាក់ គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ ។
Read More » -
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីបារាំង នៅទីក្រុងនីស
Cambodia News/ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង៕
Read More » -
កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
Cambodia News/ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣…
Read More » -
ការប្តឹងទៅ ICJ មិនដកថយឡើយ, រាជរដ្ឋាភិបាលបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី
ការប្តឹងទៅ ICJ មិនដកថយឡើយ, រាជរដ្ឋាភិបាលបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
Read More » -
ក្រសួងការពារជាតិ អះអាងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ ៖ ក្រសួងការពារជាតិ អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ, ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង…
Read More » -
ក្រសួងការពារជាតិ ៖ ស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង
ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ខែមិថុនានេះ, ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ដើម្បីថែរក្សាសន្តិភាព…
Read More » -
បណ្ឌិត ជា មុនីឫទ្ធិ៖ ជជែកពីមិត្តភាព បង្កើនភាពរីករាយរវាងប្រជាជននិងប្រជាជន ពង្រីកសេចក្តីស្រលាញ់សន្តិភាព និងពន្លាតកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន និងសហការីបានទៅចូលរួមក្នុងពិធីអបអរសាទរខួប៧០ឆ្នាំនៃថ្ងៃបង្កើតសមាគមប្រជាជនខេត្តជាំងស៊ូដើម្បីមិត្តភាពជាមួយបរទេស។ លោកបណ្ឌិតបានរំលេចថា រយៈពេល៧០ឆ្នាំដែលសមាគមប្រជាជនខេត្តជាំងស៊ូដើម្បីមិត្តភាពជាមួយបរទេសបានដើរតួនាទីសំខាន់មួយក្នុងការអភិវឌ្ឍមិត្តភាពរវាងប្រជាជនចិននៅខេត្តជាំងស៊ូនិងជាមួយប្រជាជាតិបរទេសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ដោយឡែក សមាគមមិត្តភាពកម្ពុជា-ចិននឹងបន្តចូលរួមជាមួយសមាគមប្រជាជនខេត្តជាំងស៊ូដើម្បីមិត្តភាពជាមួយបរទេស ដោយអនុញ្ញាតឱ្យប្រជាជនយើងទាំងអស់បានរួមគ្នាគូររូបភាពអរិយធម៌ដែលជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិដោយគំនិតបើកចំហនិងបរិយាប័ន្ន ព្រមទាំងជំរុញឱ្យបរិមាណកាន់តែច្រើនឡើងៗរបស់ប្រជាជនខេត្តជាំងស៊ូនិយាយដោយឡែក ប្រជាជនចិននិយាយរួមមកទស្សនាកម្ពុជាស្របនឹងឆ្នាំ២០២៥…
Read More »