ព័ត៌មានជាភាសាខ្មែរ
-
សម្ដេចបវរធិបតី ចូលរួមគោរពវិញ្ញាណក្ខន្ធស.ព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានព.លី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី
Cambodia News នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមគោរពវិញ្ញាណក្ខន្ធស.ព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានព.លីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥…
Read More » -
សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ
សារព័ត៌មាន Cambodia News ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី…
Read More » -
ក្រសួងព័ត៌មាន ស្នើសាធារណជនឱ្យឈប់បន្ទាន់នូវការកាត់តរូបភាពដែលបង្កឱ្យមានការបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍ ស្របតាមគោលការណ៍សន្តិភាព
Cambodia News ភ្នំពេញ ៖ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ
Read More » -
និយ័តករធានារ៉ាប់រង និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា រួមគ្នា ពិនិត្យមើលបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយដើម្បីជំរុញទីផ្សារធានារ៉ាប់រង និងទំនុកចិត្តពីអតិថិជន
Cambodia News ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកវេទិការួមគ្នា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួម សំដៅជំរុញទីផ្សារធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា…
Read More » -
ខ្មែរ សៀម ផ្ទុះអាវុធដាក់គ្នាហើយ នៅតាមាន់ធំ
Cambodia News ភ្នំពេញ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
Read More » -
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០
Cambodia News ខេត្តសៀមរាប៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ រួចមក អង្គសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០
Read More » -
កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៦ ឈ្មោះ វីពផា
Cambodia News ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៦ឈ្មោះ វីពផា(Wipha)T2506 ក្នុងឆ្នាំ២០២៥ ដែលកំពុងមានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជានោះ គឺពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ។
Read More » -
ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្ដីពីសញ្ជាតិ រួមមាន ទទួលសញ្ជាតិ បាត់សញ្ជាតិ និងដកសញ្ជាតិ
Cambodia News ភ្នំពេញ ៖ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវដល់ការទទួលសញ្ជាតិខ្មែរ ការបាត់សញ្ជាតិខ្មែរ និងការដកសញ្ជាតិ
Read More » -
ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក តាមប្រព័ន្ធឌីជីថល
Cambodia News ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរ ការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណង ជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយ ស្រួលជូនប្រជាពលរដ្ឋ ក្នុងការទទួលបានសេវា កាន់តែសាមញ្ញ ឆាប់រហ័ស និងតម្លាភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ…
Read More » -
ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ
Cambodia News ភ្នំពេញ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ អះអាងថា មានពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ។ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា …
Read More »