ព័ត៌មានជាភាសាខ្មែរ
-
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងចំពោះ អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមមួយរូប
សារព័ត៌មាន Cambodia News/ ខេត្តព្រៃវែង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាម ដែលបានលើកឡើងថា ជំងឺកូវីដ១៩ នឹងហូរពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ។
Read More » -
មាន ២ម៉ឺន២ពាន់ដុល្លារ ធ្វើជាម្ចាស់វីឡានៅបុរីប្រណីត KP ម៉ន ដានី
សារព័ត៌មាន ៖ Cambodia News/ ភ្នំពេញ ៖ ក្រុមហ៊ុន KP ម៉ន ដានី ប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ត្រឹម ៤៤.០០០$ (បួនមុឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។ ការប្រកាស់លក់នូវតម្លៃថ្មីនេះ ត្រូវបានធ្វើឡើងដោយម្ចាស់លំនៅដ្ឋានវីឡា KP…
Read More » -
សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»៕ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៖
Read More » -
អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវបានសម្រេចឲ្យបើកដំណើរការឡើងវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា នេះតទៅ។
Read More » -
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នោះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនេះបន្តទៀតនៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
Read More » -
ក្រុមឧក្រិដ្ឋជនផ្លុងចោលគ្រឿងញៀនជិត២០០គីឡូក្រាម ក្រោយជួបប្រទៈកម្លាំងសមត្ថកិច្ចកំពុងល្បាត
សារព័ត៌មាន Cambodia News/ ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ធ្វើការប្រមូលយកមកគ្រឿងញៀនជាង១០០កញ្ចប់ធំ មករក្សាទុក ក្រោយពេលក្រុមឧក្រិដ្ឋជនផ្លុងចោល បន្ទាប់ពីជួបប្រទៈជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមបន្ទាត់ព្រំដែនទឹក ត្រង់ចំណុចកោះល្ងរ ឃុំព្រះរំកិល នៅវេលាម៉ោង៧យប់ ក្នុងថ្ងៃទី២៤វិច្ឆិកា។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកមួយគ្រឿងបើកបរសំដៅចុះមកពីកោះស្តាំក្នុងស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ទឹកដីឃុំព្រះរំកិល…
Read More » -
ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥…
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់ ជាសះស្បើយ៣៧នាក់ និងស្លាប់៥នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់, អ្នកជំងឺចំនួន៣៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩, ៩៧៧…
Read More » -
ប្រឡងបាក់ឌូបឆ្នាំនេះ មានបេក្ខជនជាប់សរុបជាង ១៤ម៉ឺននាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ តាមការប្រកាសរបស់ក្រសួងអប់រំយុជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ វិច្ឆិកា ២០២១ កន្លងទៅនេះ មានបេក្ខជនប្រឡងជាប់សរុប ១៤១,០៥៦ នាក់ ស្មើនឹង ៩៥,៩៧%…
Read More » -
ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំខ្យល់ខុសពីធម្មតា។ ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម៕
Read More »