ប្រឡងបាក់ឌូបឆ្នាំនេះ មានបេក្ខជន​ជាប់សរុបជាង ១៤ម៉ឺននាក់ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមការប្រកាសរបស់ក្រសួងអប់រំយុជន​ និង​កីឡា​​ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ​បាន​ឲ្យ​ដឹង​ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ វិច្ឆិកា ២០២១ កន្លងទៅនេះ មានបេក្ខជនប្រឡងជាប់សរុប ១៤១,០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧,៤៩៥ ស្មើនឹង ៩៧,២៩%។

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១,៧១៧ មណ្ឌល និងបន្ទប់សរុប ៧,០៦៧ បន្ទប់ ក្នុងនោះ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤,៨៩៩នាក់ ស្រី ៨៣,៨២៣នាក់ បេក្ខជនបានមកប្រឡងសរុប ១៤៥,៦៦៨នាក់ ស្រី ៧៩,០៥៦នាក់ និងបេក្ខជនអវត្តមានសរុប ៩,២០២ នាក់ ស្មើនឹង ៦,៣១% ស្រី ៤,៧២៦ នាក់ ស្មើនឹង ៥,៩៧%៕

 

Related Articles

Back to top button
Close
Close