ក្រុមឧក្រិដ្ឋជនផ្លុងចោលគ្រឿងញៀនជិត២០០គីឡូក្រាម ក្រោយជួបប្រទៈ​កម្លាំងសមត្ថកិច្ចកំពុងល្បាត

សារព័ត៌មាន​ Cambodia News/

ខេត្តស្ទឹងត្រែង ៖  សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ធ្វើការប្រមូលយកមកគ្រឿងញៀនជាង១០០កញ្ចប់ធំ មករក្សាទុក ក្រោយពេលក្រុមឧក្រិដ្ឋជនផ្លុងចោល បន្ទាប់ពីជួបប្រទៈជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមបន្ទាត់ព្រំដែនទឹក ត្រង់ចំណុចកោះល្ងរ ឃុំព្រះរំកិល នៅវេលាម៉ោង៧យប់ ក្នុងថ្ងៃទី២៤វិច្ឆិកា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកមួយគ្រឿងបើកបរសំដៅចុះមកពីកោះស្តាំក្នុងស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។

ដោយ​មាន​សង្ស័យ​សមត្ថកិច្ច ក៏ឃាត់ឲ្យឈប់ទូក តែទូក​នៅបន្តល្បឿនទៅមុខមិនឈប់ គ្រានោះកម្លាំងសមត្ថ​កិច្ច ក៏​ដេញតាមរហូតដល់ចំណុចកោះល្ងរ ទើបជនល្មើសឈប់ទូក រួចរត់ឡើងទៅលើគោកកោះល្ងរ គេចខ្លួនបាត់​ ក្រោយ​មក​​សមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងការ៉ុងនោះ ទើបប្រទះឃើញសុទ្ធតែជាប្រភេទគ្រឿងញៀនទាំងអស់ ។

សមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការនោះបានឲ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេរលើទូករួចមក ក្រោយពីឆែកឆេររួច ជាលទ្ធផលឃើញមានក្នុងការ៉ុងសុទ្ធតែគ្រឿងញៀនចំនួន១៧០កញ្ចប់ និងមានទម្ងន់ប្រហែល១៧០គីឡូក្រាម ផងដែរ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់៕

 

Related Articles

Back to top button
Close
Close